ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់កម្រិតខ្ពស់ដ៏កម្របំផុត

    BY Pheakdey June 8, 2023
    អាមេរិកកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់កម្រិតខ្ពស់ដ៏កម្របំផុត

    អាមេរិក៖ សហរដ្ឋអាមេរិកកំពុងនឹងបញ្ហាខ្យល់កខ្វក់ដ៏កម្របំផុតមួយនៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បិត៍ ទី៨ ខែមិថុនានេះ។ បើតាមលោក Ryan Stauffer ដែលជាអ្នកវិទ្យាសាស្រ្តឯកទេសខាងការបំពុលបរិយាកាសម្នាក់មកពីអង្គការ Nasa បានបញ្ជាក់ថា ខ្យល់កខ្វក់ដែលកំពុងកើតមាននៅលើដឹកដីអាមេរិកនោះគឺជាខ្យល់កខ្វក់កម្រិតខ្ពស់ផងដែរ។

    ប្រភពខាងលើបានបន្តថា ខ្យល់កខ្វក់ដែលកំពុងតែវាយប្រហារនៅតំបន់ភាគឦសាននៃសហរដ្ឋអាមេរិកនោះគឺបង្កឡើងដោយសារបញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសកាណាដា ខណៈយោងតាមការព្យាការណ៍បឋមបានបង្ហាញថា​ បញ្ហាធម្មជាតិមួយនេះនឹងបន្តកើតមាននៅលើទឹកដីអាមេរិកយ៉ាងតិចណស់ចំនួន ២ថ្ងៃបន្ថែមទៀត។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានពលរដ្ឋអាមេរិកបានរងគ្រោះថ្នាក់ធ្ងន់ធ្ងរពីបញ្ហាខ្យល់កខ្វក់នេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: