ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះដឹកអ្នកដំណើរ ២គ្រឿង បានប៉ះទង្គិចគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ Haneda របស់ប្រទេសជប៉ុន

    BY autoadmin June 10, 2023
    យន្តហោះដឹកអ្នកដំណើរ ២គ្រឿង បានប៉ះទង្គិចគ្នា នៅអាកាសយានដ្ឋានអន្តរជាតិ Haneda របស់ប្រទេសជប៉ុន

    ទូរទស្សន៍ NHK បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា យន្តហោះដឹកអ្នកដំណើរចំនួន ២គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ EVA Air និង Thai Airways បានប៉ះទង្គិចគ្នានៅក្បែរផ្លូវតាក់ស៊ីសម្រាប់ដឹកភ្ញៀវ នៅម៉ោងប្រហែល ១១ ព្រឹក ក្នុងអាកាសយានដ្ឋានអន្តរជាតិ Haneda។ ឥឡូវនេះ ការិយាល័យអាកាសចរណ៍តូក្យូនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ (MLIT) កំពុងធ្វើការ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតនៃស្ថានភាពនេះ។

    ក្នុងហេតុការណ៍នោះ មានអ្នកដំណើរ និងអាកាសយានិកចំនួន ២០៧ នាក់ កំពុងនៅលើយន្តហោះ EVA Air ខណៈ ២៦៤ នាក់ផ្សេងទៀត នៅលើជើងហោះហើរ Thai Airways ប៉ុន្តែយ៉ាងណាគ្មាន​អ្នក​រង​របួសនោះទេ។ ផ្លូវរត់នៅជិតកន្លែងដែលយន្តហោះទាំង ២ បានប៉ះគ្នា ក៏ត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្នផងដែរ។ វីដេអូមួយក៏បានបង្ហាញថា ស្លាបរបស់យន្តហោះ Thai Airways ត្រូវបានខូចខាត។ ការិយាល័យអាកាសយានដ្ឋានតូក្យូ ក៏បានបញ្ជូនបុគ្គលិកទៅកាន់តំបន់នោះ ដើម្បីពិនិត្យស្ថានភាព៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: