PR

មេដាយមាសសរុប ៣៣គ្រឿង ពីស្ថាប័ន Monde Selection របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បញ្ជាក់ពីបច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈដ៏ទំនើបបំផុតនៅកម្ពុជា

BY
Naren
June 10, 2023

នាថ្ងៃទី១០ ខែមិថុនា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយកមេដាយមាសរហូតដល់៣៣គ្រឿង ពីស្ថាប័នវាយតម្លៃគុណភាព ស្តង់ដារកម្រិតពិភពលោក Monde Selection ពីសហគមអឺរ៉ុប មកតម្រៀបតាំងបង្ហាញ និងធ្វើសន្និសីទកាសែត ក្រោមការចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន និងភ្ញៀវជាតិ អន្តរជាតិ ដែលជាដៃគូសហការ ជាច្រើន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «មេដាយមាសសរុប ៣៣គ្រឿង ពីស្ថាប័ន Monde Selection បានបង្ហាញពីមហិច្ជិតាពីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការបង្កើតផលិតផលដែលល្អដាច់គេ ជាមួយនឹងបទពិសោធន៍នៃការប្រើប្រាស់បច្ចេកវិទ្យានិងគ្រឿងចក្រដែលទំនើបចុងក្រោយបំផុត ដ៏ល្អឥតខ្ចោះ ដើម្បីផលិតផលក្នុងស្រុក ប៉ុន្តែជាស្តង់ដាដែលគុណភាពពិភពលោក មិនឲ្យចាញ់ផលិតផលបរទេសជូនប្រជាជនកម្ពុជា។

បន្ថែមពីនេះ អំឡុងពេលទៅទទួលមេដាយមាស ពីស្ថាប័ន Monde Selection នៅប្រទេស ប៊ែលហ្សិក ថ្នាក់ដឹកនាំកំពូលក៏បានទៅជួបពិភាក្សាជាមួយក្រុមហ៊ុនផ្គត់ផ្គង់ស្រូវសាលីមានគុណភាពខ្ពស់បំផុតនៅអ៊ឺរ៉ុបដែលមានអាយុជាង៣០០ឆ្នាំ ក្រុមហ៊ុនផ្គត់ផ្គង់ផ្កាហប់ឈ្ងុយបំផុត និងក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រនិងបច្ចេកវិទ្យាផលិតស្រាបៀរ ទំនើបបំផុតជាច្រើន ដើម្បីធានាថាវិស័យផលិតស្រាបៀរនិងភេសជ្ជៈកម្ពុជាបានមួយកម្រិតទៀតប្រកបដោយ
ភាពប្រាកដនិយមបំផុត។

Share This Post: