អន្តរជាតិ

កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ ក្រោយធ្វើការព្រមានពីការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងអាមេរិក

BY
Pheakdey
June 16, 2023

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទិកសម្រាប់បាញ់ក្នុងរយៈចម្ងាយជិត ខណៈទីតាំងដែលយោធាកូរ៉េខាងជើងបានបាញ់មីស៊ីលទៅកាន់នោះគឺតំបន់ឆ្នេរសមុទ្រភាគខាងកើត ដែលជាតំបន់នៅជាប់និងប្រទេសកូរ៉េខាងត្បូង។

ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះគឺត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលដែលប្រមុខដឹកនាំកូរ៉េខាងជើងបានធ្វើការព្រមានជាសាធារណៈជុំវិញការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ពោលគឺមីស៊ីលបានផ្ទុះឡើងក្រោយមានសេចក្តីព្រមានខាងលើនេះមិនបានមួយម៉ោងផងដែរ។ គួរបញ្ជាក់ជូនថា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ៥ថ្ងៃ ដោយប្រើកងទ័ពចំនួន ២,៥០០នាក់ ខណៈសមយុទ្ធយោធានោះគឺជាសមយុទ្ធប្រើគ្រាប់ពិតទៀតផង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: