គ្រួស ក្នុងតម្រងនោមធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺម្នាក់នៅប្រទេសស្រីលង្កា
- BY
- Pheakdey
- June 16, 2023
ស្រីលង្កា៖ ដុំគ្រួសក្នុងតម្រងនោមដ៏ធំមិនគួរឲ្យជឿមួយក្នុងប្រវត្តិសាស្រ្តនៃវិស័យវេជ្ជសាស្រ្តត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺម្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Colombo Army Hospital ដែលជាមន្ទីរពេទ្យយោធាធំមួយនៅក្នុងប្រទេសស្រីលង្កា ខណៈអ្នកជំងឺនោះគឺជាស្រ្តីចំណាស់ម្នាក់ឈ្មោះ Canistus Coonge និងមានអាយុ ៦២ឆ្នាំ។

ប្រភពខាងលើបានបន្តថា គ្រួសក្នុងតម្រងនោមដែលបានវះកាត់ចេញពីក្នុងខ្លួនរបស់លោកស្រី Canistus Coonge នោះគឺមានប្រវែង ១៣,៣៧ សង់ទីម៉ែត្រ និងមានទម្ងន់ ៨០១ក្រាម។ បើតាមក្រុមអ្នកជំនាញក្នុងវិស័យវេជ្ជសាស្រ្តបានបញ្ជាក់ថា ដុំគ្រួសខាងលើនេះគឺមានទំហំធំជាងដុំគ្រោះធម្មតារហូតដល់ ៥ដង និងជាដុំគ្រួសធំបំផុតនៅលើពិភពលោកផងដែរគិតត្រឹមពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតធ្លាប់បានរកឃើញគ្រោះក្នុងតម្រងនោមក្នុងករណីកម្រមួយចំនួនដែលមានប្រវែងត្រឹម ១២ សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ ៦០១ក្រាមប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






