ខ្មែរណូត

ស្វែងរក

  • PR

    នំ Fugu ផលិតដោយការដុតដោយឡ មិនប្រើខ្លាញ់បំពង ជម្រើសទី1 របស់កុមារ

    BY Naren June 16, 2023
    នំ Fugu ផលិតដោយការដុតដោយឡ មិនប្រើខ្លាញ់បំពង ជម្រើសទី1 របស់កុមារ

    Fugu នំដែលមានរូបរាងជាមច្ឆាសមុទ្រ ខ្ជូត ខ្ជូត គួរឲ្យស្រឡាញ់ និងផលិតពីស្រូវសាឡីដោយការដុតក្នុងឡ មិនប្រើប្រាស់ខ្លាញ់បំពង ល្អសម្រាប់កុមារ ពីព្រោះមិនបង្កឲ្យពួកគេឈឺបំពង់ក ឬក្ដៅខ្លួនឡើយ ទោះញ៉ាំច្រើនប៉ុណ្ណាក្ដី។

    នំ Fugu មានពីររសជាតិ គឺរសជាតិបង្កង និងរសជាតិសារាយសមុទ្រ ហើយមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ Fugu បានទាក់ទាញការនិយមចូលចិត្តរបស់ប្អូនៗកុមារដោយសារតែរូបរាងនំជារូបមច្ឆាសមុទ្រ ខ្ជូតៗ គួរឲ្យចង់លេង និងញ៉ាំ។ ឪពុកម្ដាយជាច្រើនបានជ្រើសរើសនំនេះឲ្យកូនៗរបស់ពួកគេញ៉ាំ ដោយសាររសជាតិត្រូវនឹងកុមារតូចៗផង និងរូបរាងនៃនំនេះ ធ្វើឲ្យកូនៗរបស់ពួកគេអាចកាន់លេង កាត់បន្ថយភាពរពឹសផង។

    នំ Fugu មានការទទួលស្គាល់គុណភាពត្រឹមត្រូវជាលក្ខណៈស្តង់ដារអន្តរជាតិ ISO ដែលធ្វើឲ្យមាតាបិតាតែងតែជាវសម្រាប់កូនៗរបស់ពួកគេញ៉ាំ៕

    Share This Post: