អន្តរជាតិ

ក្រុងមួយចំនួននៅចិនបំបែកកំណត់ត្រាមានសីតុណ្ហភាពខ្ពស់បំផុត ខណៈអាជ្ញាធរកំពុងខ្វះខាតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការជាក់ស្តែង

BY
Pheakdey
June 17, 2023

ចិន៖ ទីក្រុងមួយចំនួនស្ថិតនៅភាគខាងជើងនៃប្រទេសចិនបានបំបែកកំណត់ត្រាមានសីតុណ្ហភាពខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃសុក្រ ទី១៦ ខែមិថុនាម្សិលមិញនេះ។ ទីក្រុងដែលកំពុងតែប្រឈមនឹងរលកកម្តៅក្នុងកម្រិតយ៉ាងខ្ពស់នោះមានដូចជា ទីក្រុង Shijiazhuang ទីក្រុង Zhangjiakou និងទីក្រុង Chengde ដែលស្ថិតនៅក្នុងខេត្ត Hebei។

បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងទាំង ៣ខាងលើនេះបានកើនឡើងដល់ ៤០អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនាពេលកន្លងមក ខណៈទីតាំងសំខាន់ៗជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសចិនក៏សុទ្ធតែត្រូវប្រឈមជាមួយនឹងបញ្ហារកលកម្តៅនេះផងដែរ គ្រាន់តែសីតុណ្ហភាពមិនទាន់ឡើងដល់កម្រិតបំបែកកំណត់ត្រា។ ស្របពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់ ប្រទេសចិនក៏ត្រូវប្រឈមនឹងបញ្ហាមួយបន្ថែមទៀតផងដែរ គឺខ្វះខាតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។ បើយោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញចិនបានបញ្ជាក់ថា ប្រទេសចិនអាចប្រឈមនឹងបញ្ហាកើនឡើងនៃសីតុណ្ហភាពនេះក្នុងរយៈពេលជាង ២ខែទៀត ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនានេះ៕

ប្រភព៖ The Strait Time

Share This Post: