ទីផ្សារលក់រថយន្តអគ្គិសនីនៅថៃបានកើនឡើង ៤៧៤% ខណៈរដ្ឋាភិបាលបានកាត់បន្ថយការបង់ពន្ធផ្លូវចំពោះរថយន្តប្រភេទនេះរហូតដល់ ៨០%
- BY
- Pheakdey
- June 17, 2023
ថៃ៖ ទីផ្សារលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនានេះ។ បើតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបានបញ្ជាក់ថា មានរថយន្តអគ្គិសនីចំនួន ៣២,៤៥០គ្រឿងត្រូវបានលក់ដាច់អស់ បើគិតពីខែមករារហូតមកដល់ខែឧសភានេះ។

អាជ្ញាធរថៃបានបញ្ជាក់ថា បើសិនធ្វើការប្រៀបធៀបពីកំណើននៃតម្រូវការរថយន្តអគ្គិសនីនេះទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើងយ៉ាងខ្ពស់ ពោលគឺបានកើនឡើងរហូតដល់ ៤៧៤,៤៣%ឯណោះ។ គួរបញ្ជាក់ជូនថា ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនងាកមកប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយការបង់ពន្ធផ្លូវរហូតដល់ ៨០% សម្រាប់រថយន្តអគ្គិសនីគ្រប់ប្រភេទក្នុងរយៈពេលមួយឆ្នាំ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






