ហាងសម្លៀកបំពាក់ Lacoste បញ្ចេញខូឡិកហ្សិនថ្មី Lacoste X Netflix គួរឲ្យចាប់អារម្មណ៍ មានតែនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល
- BY
- Naren
- June 20, 2023
កាលពីពាក់កណ្តាលខែឧសភាកន្លងទៅថ្មីៗនេះ ម៉ាកយីហោម៉ូដសម្លៀកបំពាក់ដ៏ល្បីពីប្រទេសបាំរាំង Lacoste បានពង្រីកសាខាថ្មីរបស់ខ្លួននៅឯផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាមួយនឹងការដាក់ចេញលក់នូវខូឡិកហ្សិនថ្មីគឺ Lacoste x Netflix។

ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងរំភើបក្រោយ Netflix និង Lacoste បានសហការរួមគ្នាប្រកបដោយភាពច្នៃប្រតិដ្ឋក្នុងការបញ្ចេញនូវខូឡិកហ្សិនថ្មី ដែលអបអរចក្រវាលដ៏អស្ចារ្យមួយចំនួននៃភាពយន្តភាគដែលជាទីពេញនិយមបំផុតរួមមាន Stranger Things, Bridgerton, Lupin, Money Heist, The Witcher, Sex Education, Shadow & Bone រួមនិង Elite។

ខូឡិកហ្សិននេះនឹងតម្រូវចិត្តអ្នកចូលចិត្តភាពយន្តដំណើរផ្សងព្រេង អ្នកគាំទ្រភាពយន្តស្នេហា ភាពយន្តយុវវ័យ និងអ្នកដែលចូលចិត្តភាពយន្តបែបប្រតិដ្ឋ ដែលធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍រីករាយ នៅពេលដែលម៉ាកយីហោម៉ូដសម្លៀកបំពាក់លំដាប់អន្តរជាតិដ៏ល្បី និងក្រុមហ៊ុនភាពយន្តកម្សាន្តបានសហការគ្នាដើម្បីផ្សារភ្ជាប់ទៅដល់អ្នកគាំទ្រក្នុងទម្រង់ទំនោរនិយមថ្មីមួយសម្រាប់ពួកគេ។ ចំពោះសម្លៀកបំពាក់ Lacoste ដ៏ល្បីល្បាញរួមមាន អាវប៉ូឡូ អាវសាច់ចាក់ ឈុតអាវខោជើងវែង និងសម្លៀកបំពាក់ជាច្រើនទៀត ត្រូវបានច្នៃប្រតិដ្ឋឡើងវិញដោយដកស្រង់ចាប់តាំងពីភព Upside Down រហូតដល់វិទ្យាល័យ Las Encinas ជាដើម ដែលសុទ្ធសឹងតែផ្អែកលើភាពយន្តភាគរបស់ Netflix ដែលអ្នកគាំទ្រមានការនិយមចូលចិត្ត។

សម្រាប់កិច្ចសហការនេះ រូបសត្វក្រពើដែលតំណាងរបស់ម៉ាកយីហោ Lacoste បានស្លៀកនូវសម្លៀកបំពាក់របស់តួអង្គ Netflix ដែលត្រូវបានប៉ាក់ឬបោះពុម្ពលើគ្រប់ឈុតទាំងអស់។ លោកអ្នកអាចស្វែងរកខូឡិកហ្សិន Lacoste x Netflix បានដែលមានលក់នៅហាង Lacoste មានទីតាំងសាខាថ្មីស្ថិតនៅក្នុងផ្សារទេំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី នៃរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏កំពុងមានកម្មវិធីពិសេសៗជាច្រើនដូចជា ប្រូម៉ូសិន “MEGA អស្ចារ្យ” បញ្ចុះតម្លៃពិសេស រហូតដល់ ៧០% សម្រាប់ការទិញទំនិញ ការទទួលទានអាហារ និងការកម្សាន្តនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ។ ទន្ទឹមនឹងនេះ អតិថិជនដែលចំណាយរហូតដល់ $3,000 នឹងមានឱកាសបានជិះឧទ្ធម្ភាគចក្រទស្សនារាជធានីភ្នំពេញពីលើអាកាស។ ចំណាយ $2,000 ស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Hyatt Regency Phnom Penh។ ចំណាយ $1,000 ស្នាក់នៅសណ្ឋាគារ Fairfield by Marriott។ ចំណាយ $500 លេងកីឡាវាយកូនហ្គោលនៅ Grand Royal Golf & Resorts ឬ គូប៉ុងទឹកប្រាក់ $50 នៅផ្សារទំនើប ជីប ម៉ុង ថែមទៀតផង ។ ការបញ្ចុះតម្លៃពិសេសរហូតដល់ ៧០% នេះ ទៅលើហាងសម្លៀកបំពាក់ ដែលមានម៉ាកយីហោល្បីជាច្រើនដូចជា Karl Lagerfeld, Jaspal, Paul Smith, H&M និង Lacoste ជាដើម ។ ហើយកម្មវិធីពិសេសនេះ ក៏សម្រាប់ការទទួលទានអាហារ ក៏ដូចជានៅកន្លែងកម្សាន្ត និងហាងលក់សម្ភារៈជាច្រើនទៀតផងដែរ ហើយចាប់ផ្ដើម ពីថ្ងៃទី ០១ មិថុនានេះ រហូតដល់ថ្ងៃទី ៣១ ខែសីហា។
សូមបញ្ជាក់ដែរថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល របស់ក្រុមហ៊ុន ជីប ម៉ុង រីថែល គឺជាពិភពនៃប្រេនល្បីៗ ទាំងក្នុង និងក្រៅប្រទេស ដែលជាកន្លែងដ៏ស័ក្ដិសមបំផុតសម្រាប់អតិថិជនក្នុងឱកាសជួបជុំក្រុមគ្រួសារ មិត្តភក្ដិ និងមនុស្សជាទីស្រលាញ់ ប្រកបដោយបរិយាកាសរីករាយ ជាមួយនឹងទំនិញម៉ាកល្បីៗ មានគុណភាពខ្ពស់ ម្ហូបអាហារ និងភេសជ្ជៈដ៏មានឱជារស រួមទាំងការកម្សាន្តដោយគ្មានដែនកំណត់។
ផ្សារទំនើបដ៏ធំនេះមានទីតាំងស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ក្បែរផ្លូវសំខាន់ៗដូចជា ផ្លូវ២៧១ ផ្លូវ៣៧១ និងផ្លូវ៦០ម៉ែត្រ ដែលជាតំបន់ដ៏មានសក្ដានុពល និងសម្បូរទៅដោយប្រជាជនរស់នៅយ៉ាងច្រើន កុះករ (https://goo.gl/maps/oWGAKDn1gnX21VmT8)។ ផ្សារទំនើបនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://www.facebook.com/271MegaMall
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com


- Share This Post:






