PR

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាង ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.ក និង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

BY
Naren
June 20, 2023

(ភ្នំពេញ មិថុនា ២០២៣)៖ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង សាធារណការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.កបានធ្វើការទំនាក់ទំនងពិភាក្សាគ្នា ឈានទៅដល់ការព្រមព្រៀងបង្កើតអនុស្សរណៈយោគយល់ លើកម្មវិធីអប់រំបណ្តុះបណ្តាលរួមគ្នា។

នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន Huan Ya He Zhong (Cambodia)Trading Co, LTD និង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោក Marco Mok នាយកប្រតិបត្តិក្រុមហ៊ុន Huan Ya He Zhong (Cambodia)Trading Co, LTD, លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដម ហឿន​ សំនៀង អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

ថ្លែងក្នុងពិធីលោក Marco Mok នាយកប្រតិបត្តិក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.ក បានលើកឡើងថា «ក្រុមហ៊ុន BYD ពិតជាត្រេកអរដែលបានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានយល់ព្រមទទួលសូមស្វាគម៍ក្នុងការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន Huan Ya He Zhong (Cambodia) Trading Co, LTD និង វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៅក្នុងថ្ងៃនេះ»។

លោកបានបន្តទៀតថា «នៅក្នុងថ្ងៃនេះដែរ ក្រុមហ៊ុន Huan Ya He Zhong (Cambodia) Trading Co, LTD ពិតជាមានមោទនភាពជាខ្លាំងបំផុត ដែលវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន បានយល់ព្រមឱ្យមានការបើកនៅជំនាញជួសជុលរថយន្តដែលប្រើដោយថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា។ ជាការពិតណាស់ ការប្រើប្រាស់រថយន្តដែលប្រើដោយ ថាមពលអគ្គិសនីគឺពិតជាមានសារៈសំខាន់បំផុតក្នុងការជួយដល់ពិភពលោកឱ្យមានធម្មជាតិពណ៌បៃតង ពិភពលោកគ្មាន ផ្សែងពុល ពិភពលោកពោរពេញទៅដោយខ្យល់បរិសុទ្ធ និងជាពិសេសជួយការពារដល់ស្រទាប់អូសូននៅលើលំហអាកាស មិនឱ្យប៉ះពាល់»។

ក្នុងការចុះអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.ក ជាមួយនឹងវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ជាការបង្កើតនូវជំនាញជួសជុលរថយន្តអគ្គិសនីដើម្បី ឱ្យសិស្ស និស្សិតនៅក្នុងប្រទេសកម្ពុជាមានឪកាសក្នុងការទទួលយកនៅសមត្ថភាពទៅលើការជួសជុលរថយន្តអគ្គិសនី នេះផងដែរ។

ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.ក និង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានឯកភាព ក្នុងការផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឈន៍លើការអប់រំ និងស្រាវជ្រាវដែលស្ថិតក្នុងសមត្ថកិច្ច របស់ភាគីនីមួយៗ ក្នុងទម្រង់ដូចជា សហការក្នុងកាផ្ដល់ការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ ផ្តល់សម្ភារៈ និងជំនួយបច្ចេកទេស សម្រាប់ការកសាងមជ្ឈមណ្ឌលបណ្ដុះបណ្តាលយានយន្តប្រើប្រាស់ ថាមពលអគ្គីសនី BYD-TSI។  ផ្ដល់ឱកាសឱ្យនិស្សិតផ្លាស់ប្ដូរបទពិសោធន៍សិក្សា និងចុះអនុវត្តការងារជាក់ស្ដែង បង្កើតបទដ្ឋាន និងច្បាប់ឧស្សាហកម្ម ចេញពីបរិបទនៃការលក់យានយន្តអគ្គីសនី និងសេវាកម្ម ថែទាំក្រោយការលក់ បង្កើតប្រព័ន្ធវិញ្ញាបនបត្របណ្តុះបណ្តាលបច្ចេកទេស និងផ្ដល់វិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។

អំពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រែឌីង ឯ.ក

BYD បានចូលទីផ្សារកម្ពុជាក្នុងឆ្នាំ 2020 ហើយបានបើកមជ្ឈមណ្ឌលលក់រថយន្តដឹកអ្នកដំណើរ ដំបូងរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដោយបង្ហាញម៉ូដែល NEV ជាច្រើនដែលផ្ដោតសំខាន់ទៅលើយុទ្ធសា ស្ត្រដឹកជញ្ជូនបៃតងលើបច្ចេកវិជ្ជានៃការប្រើប្រាស់ប្រព័ន្ធអាគ្គីសនី ដែលមានឧស្សាហកម្មចម្បងធំៗចំនួន៤ ដូចខាងក្រោម៖ ១. អេឡិចត្រូនិច ២. ស្វ័យប្រវត្តិ ៣. ថាមពលកកើតឡើងវិញ ៤. ផ្លូវរថភ្លើង៕

Share This Post: