អន្តរជាតិ

អ៊ុយក្រែន ត្រូវការមូលនិធិ ៤០ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

BY
Pheakdey
June 22, 2023

អង់គ្លេស៖ ប្រទេសអ៊ុយក្រែននឹងត្រូវការមូលនិធិប្រមាណជា ៤០ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ចជាតិរបស់ខ្លួនឡើងវិញ នេះបើយោងតាមការថ្លែងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែននៅក្នុងកិច្ចប្រជុំមួយដែលកំពុងរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា គម្រោងស្ដារសេដ្ឋកិច្ចឡើងវិញរបស់អ៊ុយក្រែននោះត្រូវបានគេហៅថា “Green Marshall Plan” ខណៈនៅក្នុងគម្រោងដ៏ធំនោះក៏មានបញ្ចូលទាំងការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មធ្យូងថ្មផងដែរ។

តាមការវាយតម្លៃរបស់ធនាគារពិភពលោកបានបង្ហាញថា គិតចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនរហូតមកទល់នឹងពេលនេះ គឺប្រទេសអ៊ុយក្រែនបានខាតបង់សេដ្ឋកិច្ចអស់ប្រមាណជា ៤០០ពាន់លានដុល្លាររួចហើយ ខណៈទំហំទឹកប្រាក់នេះគឺមានតម្លៃស្មើនឹង GDP នៃប្រទេសមួយនេះរហូតដល់ ៣ដងឯណោះ។ ក្រៅតែពីបានខាតបង់សេដ្ឋកិច្ចក្នុងប្រទេសហើយ​​ គិតត្រឹមពេលនេះអ៊ុយក្រែន ក៏បានប្រើប្រាស់ជំនួយពីក្រៅប្រទេសអស់ចំនួន ៥៩ពាន់លានដុល្លារផងដែរនៅក្នុងភ្លើងសង្គ្រាមជាមួយរុស្ស៊ី៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: