អន្តរជាតិ

ការសិក្សាមួយបង្ហាញថា សិង្ហបុរីគឺជាប្រទេសដែលមានការចំណាយខ្ពស់បំផុតក្នុងការរស់នៅលំដាប់ទី ១នៅលើពិភពលោក

BY
Pheakdey
June 22, 2023

ការសិក្សាមួយបានបង្ហាញថា សិង្ហបុរីគឺជាប្រេទេសដែលមានការចំណាយខ្ពស់បំផុតក្នុងការរស់នៅលំដាប់ទី ១នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅថ្ងៃពុធ ទី២១ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Julius Baer ដែលជាក្រុមហ៊ុនមានជំនាញផ្នែកវាយតម្លៃនិងគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈដ៏ធំនៅលើពិភពលោក។

នៅក្នុងការសិក្សាក៏បានបង្ហាញថា បន្ទាប់ពីប្រទេសសិង្ហបុរីគឺទីក្រុងសៀងហៃ ប្រទេសចិន ឈរនៅលំដាប់ទី ២ ជាកន្លែងមានការចំណាយខ្ពស់ក្នុងការរស់នៅ ខណៈលេខ ៣នោះគឺទីក្រុងហុងកុង។ ការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា តម្លៃសេវាកម្មផ្សេងៗនៅក្នុងតំបន់អាស៊ីមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​ ដោយក្នុងនោះសេវាកម្មក្នុងវិស័យសណ្ឋាគារមានការកើនឡើង ៣៩,១% សេវាកម្មក្នុងផ្នែកហោះហើរបានកើនឡើង ៣២,១%​ និងសេវាកម្មនៅក្នុងវិស័យរថយន្តមានការកើនឡើង ២៥,២%ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: