ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កាសែត Daily Mail ផ្សាយថា មនុស្សទាំង ៥នាក់នៅក្នុងនាវាមុជទឹក Titan បានបាត់បង់ជីវិតអស់ហើយ

    BY Pheakdey June 23, 2023
    កាសែត Daily Mail ផ្សាយថា មនុស្សទាំង ៥នាក់នៅក្នុងនាវាមុជទឹក Titan បានបាត់បង់ជីវិតអស់ហើយ

    យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា មនុស្សចំនួន ៥នាក់នៅក្នុងនាវាមុជទឹក Titan ដែលកំពុងតែបាត់ខ្លួននៅក្រោមបាតសមុទ្រនោះបានស្លាប់បាត់បង់ជីវិតអស់ហើយ។ បើទោះជាគេមិនអាចរកឃើញសាកសពរប​ស់ពួកគេក៏ដោយ តែក្រុមអ្នកជួយសង្គ្រោះបានរកឃើញនូវបំណែកនៃនាវាធំៗចំនួន ៥ ដោយក្នុងនោះមានទាំងបំណែកនៃតួរបស់នាវាផងដែរ។

    ប្រភពខាងលើបានបន្តថា នាវាទំនងជាបានផ្ទុះក្រោយប្រព័ន្ធគ្រង់គ្រងនិងបញ្ជានាវាត្រូវបានផ្អាកដំណើរការដោយសារបញ្ហាបច្ចេកទេស។ គួរបញ្ជាក់ជូនថា នាវាដែលបានជួបនូវរឿងអកុសលខាងលើនេះគឺជានាវាខ្នាតតូច ដែលបាននាំអ្នកដំណើរទៅទស្សនាខ្មោចនាវា Titanic ដែលបានលិចទៅក្នុងបាតសមុទ្រកាលពីអំឡុងឆ្នាំ ១៩១២។ សូមបញ្ជាក់ជូនផងដែរថា អ្នកដំណើរក្នុងនាវាអស់បានចំណាយប្រាក់ម្នាក់ៗចំនួន ២៥០,០០០ដុល្លារ ដើម្បីធ្វើដំណើរទៅកំសាន្តក្នុងបាតសមុទ្រនេះ៕

    អត្ថប​ទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: