អន្តរជាតិប៉ះអន្តរជាតិ! បវរកញ្ញា Miss Teen International រំភើប និងចង់ឃើញរោងចក្រស្តង់ដារអន្តរជាតិរបស់ ខ្មែរ ប៊ែវើរីជីស
- BY
- Naren
- June 26, 2023
(ភ្នំពេញ មិថុនា ២០២៣)៖ ពិតជាអស្ចារ្យមែន! បន្ទាប់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាសពីស្ថាប័ន Monde Selection ច្រើនជាងគេបង្អស់នៅកម្ពុជា ធ្វើឱ្យបវរកញ្ញា Miss Teen International ឆ្នាំ២០២៣ ចង់ឃើញ និងចង់ដឹងពីសង្វាក់ផលិតកម្មដែលមានស្តង់ដារខ្ពស់លំដាប់អន្តរជាតិនៅ ខ្មែរ ប៊ែវើរីជីស។


កាន់តែពិសេសនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំបវរកញ្ញា Miss Teen International ជិះឧទ្ធម្ភាគចក្រលំដាប់អភិជន ទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃរាជធានីភ្នំពេញ មុនពេលទៅពិសាអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Jumbo Seafood Cambodia ដែលជាភោជនីយដ្ឋានមានឈ្មោះល្បីល្បាញនៅប្រទេសសិង្ហបុរីជាង៣០ឆ្នាំមកហើយ។





ក្រោយពីទទួលទានអាហាររួច ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បាននាំបវរកញ្ញាដ៏ស្រស់សោភា ដើរលេងកម្សាន្ត និង Shopping ក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដើម្បីទិញទំនិញនៅហាងម៉ាកយីហោល្បីៗលំដាប់អន្តរជាតិដូចជា ZARA, Calvin Klein, Love Moschino, Karl Lagerfeld និង Paul Smith ជាដើម។







មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានអញ្ជើញបវរកញ្ញា Miss Teen International 2023 ទាំងអស់ទទួលអាហារពេលល្ងាច និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅសណ្ឋាគារស្តង់ដារអន្តរជាតិ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ថែមទៀតផង។



តាមរយៈដំណើរកម្សាន្តពេញមួយថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈស្តង់ដារអន្តរជាតិឈានមុខគេនៅកម្ពុជា មិនខ្លាចក្នុងការបង្ហាញពីសង្វាក់នៃផលិតកម្មរបស់ខ្លួនឱ្យភ្ញៀវទេសចរចូលទស្សនាដោយសារការផលិតរបស់ក្រុមហ៊ុន ប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដារលំដាប់អន្តរជាតិ និងកម្រិតពិភពលោក៕












- Share This Post:






