ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាក្លាហានមែន ! មកវិស្សមកាលបែរជាត្រូវមកស្លាប់ខ្លួន ដោយសារតែព្យាយាមរត់ចូលជួយអ្នកជិតខាងពីអគ្គីភ័យកំពុងឆាបឆេះ

    BY Khmernote Media March 8, 2018
    ពិតជាក្លាហានមែន ! មកវិស្សមកាលបែរជាត្រូវមកស្លាប់ខ្លួន ដោយសារតែព្យាយាមរត់ចូលជួយអ្នកជិតខាងពីអគ្គីភ័យកំពុងឆាបឆេះ

    ប្រទេសចិន ៖ វាមិនមែនជារឿងធម្មតានោះទេនៅពេលដែលនរណាម្នាក់ហ៊ានយកជីវិតរបស់ខ្លួន ទៅផ្សងនឹងគ្រោះថ្នាក់ដើម្បីជួយដល់អ្នកដទៃនោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវមួយដែលកំពុងតែផ្ទុះពេញបណ្តាញសង្គមចិន ដោយបុរសជាទាហ៊ានម្នាក់បានស្លាប់ ក្រោយពីគាត់បានព្យាយាមចូលទៅជួយមនុស្ស៣នាក់ពីក្នុងផ្ទះដែលមានអគ្គីភ័យឆាបឆេះ។ បុរសក្លាហានម្នាក់នេះត្រូវបានគេស្គាល់ថាគឺជាទាហាន ដែលមានឈ្មោះ Li Daozhou មានវ័យ៣០ឆ្នាំ រស់នៅក្នុងតំបន់ Wuhan ខេត្ត Hubei ប្រទេសចិន។ បន្ទាប់ពីគាត់បានដឹងថាផ្ទះរបស់អ្នកជិតខាងរបស់ខ្លួនបានឆាបឆេះ ហើយមានមនុស្សជាប់នៅក្នុងនោះគាត់ក៏បានរត់ចូលទៅជួយពួកគេដោយគ្នាការភ័យខ្លាច។

    ផ្ទះដែលមានអគ្គីភ័យឆាបឆេះនេះត្រូវបានគេដឹងថាមានគ្រួសារប្តីប្រពន្ធមួយគូរដែលមានវ័យលើសពី៨០ឆ្នាំរស់នៅ ជាមួយនឹងកូនស្រីដែលមានជម្ងឺពិការខួរក្បាលម្នាក់ផង។ ភ្លាមៗបន្ទាប់ពីលោក Li បានរត់ចូលទៅក្នុងផ្ទះដែលកំពុងមានអគ្គីភ័យនោះ គាត់បាននាំម្នាក់ចេញមក។ គាត់បានក៏ចូលទៅម្តងទៀតដើម្បីជួយស្រ្តីចំណាស់ដែលត្រូវជាប្រពន្ធរបស់បុរសចំណាស់ដែលគាត់ទើបតែបានជួយចេញមកនោះ។ បន្ទាប់ពីជួយគាត់ទាំងពីរជោគជ័យបុរសចំណាស់នោះក៏បានអង្វរលោក Li អោយចូលទៅជួយកូនស្រីវ័យ៥១​ឆ្នាំ​​​របស់គាត់ដែលមានជម្ងឺពិការខួរក្បាលនោះផង ព្រោះនាងមិនអាចជួយខ្លួនឯងបាននោះទេ។

    លោក Li មិនបានអល់អែកនឹងសំណើរនោះទេ គាត់បានស្ទុះចូលទៅផ្ទះនោះម្តងទៀត តែអគ្គីភ័យបានឆាបឆេះខ្លាំងហួសទៅហើយធ្វើអោយគាត់បរាជ័យក្នុងការរកផ្លូវចេញមកវិញ។ ក្រោយពីអគ្គីភ័យត្រូវបានពន្លត់រួចរាល់គេរកឃើញថាបុរសក្លាហាននោះបានស្លាប់បាត់ទៅហើយ ដោយសារតែការហិតផ្សេងច្រើនពេកចូលទៅក្នុងខ្លួន ខណៈពេលដែលគាត់កំពុងអៀវស្រ្តីម្នាក់នៅលើខ្នងគាត់។ វាពិតជារឿងដែលគួរអោយសោកសង្រេងខ្លាំងណាស់ ព្រោះគាត់ទើបតែបានសម្រាកវិស្សមកាលជួបជុំប្រពន្ធកូន មិនគួរណាសោកនាដកម្មនេះកើតឡើងសោះ៕

     ប្រភព ៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay