ការសិក្សាមួយបានបង្ហាញថា ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យអាហារសមុទ្រ ៩០%នៅលើពិភពលោកត្រូវស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់
- BY
- Pheakdey
- June 27, 2023
ការប្រែប្រួលអាកាសធាតុបានធ្វើឲ្យការផ្គត់ផ្គង់អាហារសមុទ្រនៅលើពិភពលោកចំនួន ៩០% ត្រូវស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ នេះបើយោងតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Stockholm Resilience Centre ដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត។

លទ្ធផលនៃការសិក្សាបានបន្តថា បញ្ហាខាងលើនេះក៏បានផ្តល់ការគំរាមគំហែងយ៉ាងខ្លាំងដល់ប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសន័រវេសផងដែរ ដ្បិតប្រទេសទាំង ៣នេះគឺជាប្រទេសនាំចេញគ្រឿងសមុទ្រធំបំផុតនៅលើពិភពលោក។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ អាហារខៀវ (Blue Food) ដែលជាប្រភេទអាហារមានដូចជាសារ៉ាយ ខ្យង រុក្ខជាតិ និងត្រីប្រមាណជា ២,១៩០ប្រភេទបានជួយទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រមាណជា ៣,២ពាន់លាននាក់នៅជុំវិញពិភពលោក ខណៈធនធានធម្មជាតិដ៏កម្រនេះនឹងបន្តបាត់បង់បន្តិចម្តងៗពីមួយឆ្នាំទៅមួយឆ្នាំដោយសារតែបញ្ហាអាកាសធាតុ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






