Summer’s Calling នៅ CHARLES & KEITH ផ្សារទំនើបអ៉ីអនម៉លមានជ័យ
- BY
- Liny Chan
- June 27, 2023
ថ្ងៃទី២៧ ខែមិថុនា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ដោយមានប្រធានបទបំផុសឡើងពីភាពស្រស់ស្រាយនៃរដូវកាលនេះនិងការផ្សងព្រេងក្នុងរដូវ summer ខូលិកសិនថ្មីរបស់ CHARLES & KEITH ឈ្មោះ Summer’s Calling នាំមកនូវមនោសញ្ចេតនាសម្រាប់ថ្ងៃវិសមកាលក្រោមពន្លឺព្រះអាទិត្យ និងស្មារតីលំហែកាយ។

ដោយមានរបស់ដ៏ចាំបាច់សម្រាប់អាកាសធាតុក្តៅ ដែលមានការលំអរជាមួយពណ៌ស្រាលៗ ដ៏ស្រស់ស្អាត និងផ្ទៃសាច់ក្រណាត់បែប raffia ផលិតផលចំបងរបស់ខូលិកសិននេះ នាំមកនូវម៉ូតកាបូប Charlot ថ្មី ដែលបានកែច្នៃបន្ថែមជាមួយនឹងខ្សែច្រវ៉ាក់ រួមជាមួយនឹងស្បែកជើងក្រវ៉ាត់កែងជាប់ ដែលមានរូបរាងបែបដំណើរកំសាន្តតាមកោះ។ ផលិតផលចំបងទាំងពីរនេះ គឺជាគ្រឿងផ្សំដ៏ចាំបាច់សម្រាប់ដំណើរកំសាន្តសប្បាយៗតាមរីសត។

ស្វែងយល់បន្ថែមពីខូលិកសិន Summer’s Calling និងការដាក់បង្ហាញរបស់ប្រធានបទនេះ – បំពេញដោយកៅអីមាត់សមុទ្រ និងស្មៅ pampas – នៅហាង CHARLES & KEITH ក្នុងផ្សារទំនើបអ៉ីអនម៉លមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។
ទីតាំងរបស់ហាង និង ម៉ោងដំណើរការ៖
CHARLES & KEITH ផ្សារទំនើបអ៉ីអនម៉លមានជ័យ
ទីតាំងហាងលេខ G012 ជាន់ផ្ទាល់ដី ផ្សារទំនើបអ៉ីអនម៉លមានជ័យ
+85593 435 777
ម៉ោងដំណើរការ៖ ម៉ោង៩ព្រឹក – ១០ រសៀល (ប្រចាំថ្ងៃ)
ទំនាក់ទំនងផ្សព្វផ្សាយ៖
CHARLES & KEITH Global Press Office
លេខទូរស័ព្ទ៖ +65 6590 7700
អ៊ីមែល៖ PublicRelations@charleskeith.com

អំពី CHARLES & KEITH
CHARLES & KEITH គឺជាម៉ាកយីហោសម្លៀកបំពាក់ ដែលមាននូវសម្លៀកបំពាក់ទាន់សម័យ មានការទទួលស្គាល់ចំពោះគ្រឿងសម្លៀកបំពាក់ដែលមានរចនាបែបបច្ចុប្បន្នភាព។ ម៉ាកយីហោនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៦ ដោយសហគ្រិន២រូប លោក Charles Wong និងលោក Keith Wong ក្នុងបំណងបំផុសឡើងភាពសប្បាយរីករាយ និងលើកទំនុកចិត្តផ្ទាល់ខ្លួនសម្រាប់ស្ត្រីសម័យថ្មី តាមការផ្តល់នូវរចនាម៉ូដស្បែកជើងដែលមានលក្ខណៈងាយស្រួលពាក់ និងទាក់ទាញចំពោះនិន្នាការសង្គម។ ម៉ាកយីហោនេះត្រូវបានវិវត្តមកផ្តល់នូវ ស្បែកជើង កាបូប វ៉ែនតា និងគ្រឿងអលង្ការគ្រប់ប្រភេទ។
តាមការបោះយុថ្កាដោយគោលតម្លៃចំនួនបួនរបស់ម៉ាកយីហោ (ពិសោធន៍ ទាក់ទាញ តម្រៀប និងទាន់សម័យ) CHARLES & KEITH មានគោលបំណងអបអរសាទរនិងលើកទឹកចិត្តស្ត្រីរៀងរាល់ថ្ងៃ។ ដោយមានទីតាំងជាង ៦០០កន្លែង នៅក្នុងបណ្តាញរបស់ពួកគេ CHARLESKEITH.COM បានពង្រីកខ្លួនក្នុងសហរដ្ឋអាមេរិក ទ្វីបអាស៊ីប៉ាស៊ីហ្វិក និងទ្វីបអឺរ៉ុប៕

- Share This Post:






