សីតុណ្ហភាព ៣៨,៣សង្សាសេ បានបណ្ដាលឱ្យឪពុកកូន ២នាក់បាត់បង់ជីវិត ដែលកំពុងដើរកំសាន្តនៅក្នុងឧទ្យានមួយកន្លែងនៅអាមេរិក
- BY
- Pheakdey
- June 27, 2023
ពលរដ្ឋអាមេរិកចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី២៧ ខែមិថុនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់កម្សាន្ត Big Bend National Park ដែលស្ថិតនៅក្នុងរដ្ឋតិចសាស ភាគខាងត្បូងនៃសហរដ្ឋអាមេរិក។
ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺជាឪពុកកូននឹងគ្នា ហើយនៅក្នុងថ្ងៃកើតហេតុនោះពួកគាត់បាននាំទៅដើរកំសាន្តនៅលើតំបន់ភ្នំក្នុងឧទ្យានខាងលើនេះតាមធម្មតា ខណៈសីតុណ្ហភាពនៅទីនោះបានកើនឡើងរហូតដល់ ៣៨,៣ សង្សាសេ។ គួរបញ្ជាក់ជូនថា សីតុណ្ហភាពកម្រិត ៣៨,៣សង្សាសេនេះ គឺជារលកកម្តៅកម្រិតខ្ពស់បំផុតលំដាប់ទី២ ដែលអាមេរិកបានជួយប្រទះនៅក្នុងឆ្នាំនេះ ហើយសីតុណ្ហភាពដ៏ខ្ពស់នេះក៏បានបណ្តាលឲ្យតំបន់មួយចំនួននៅអាមេរិកត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






