PR

បេក្ខនារីម្នាក់នេះច្រៀងបទ I Will Always Love You បានយ៉ាងពីរោះសឹងមិនគួរជឿ

BY
Liny Chan
June 28, 2023

កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកដែលមានវត្តមានដំបូងគេនៅកម្ពុជា The Voice Cambodia បានដើរមកដល់រដូវកាលទី3ហើយ ដែលទើបនឹងចាក់ផ្សាយវគ្គ Blind Auditions សប្តាហ៍ទី 5 ពីយប់មិញនេះ។


 
បេក្ខនារីវ័យ 26ឆ្នាំ មួយរូបមកពីរាជធានីភ្នំពេញឈ្មោះ គឹម សុវណ្ណ បានសាងភាពភ្ញាក់ផ្អើលមិនតិចទេដែលបានបង្ហើរសំនៀងយ៉ាងមានអំនាចក្នុងបទចំរៀងលំដាប់កំពូល I Will Always Love You ។


 
ជាក់ស្តែងជាមួយសមត្ថភាពដ៏ទាក់ទាញនេះបានធ្វើឲ្យខូចស៍កញ្ញា សម្រេចចិត្តប្លក់ខូចស៍សុវណ្ណារាជ លែងឲ្យមកដណ្តើមជាមួយតែម្តង។
 
គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃអាទិត្យ ម៉ោង 8យប់លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។


 

Share This Post: