ពលរដ្ឋកូរ៉េខាងត្បូងនាំគ្នារិះគន់យ៉ាងខ្លាំងទៅលើប៊ឺហ្គឺ Five Guys របស់អាមេរិក ដែលបានដាក់លក់នៅក្រុងសេអ៊ូលក្នុងតម្លៃរហូតដល់ ៧៦ដុល្លារក្នុងមួយឈុត
- BY
- Pheakdey
- June 28, 2023
កូរ៉េខាងត្បូង៖ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងទៅលើតម្លៃរបស់ប៊ឺហ្គឺយីហោ Five Guys ដែលត្រូវបានគេដាក់លក់ក្នុងតម្លៃដ៏ខ្ពស់មិនគួរឲ្យជឿមួយ។ Five Guys គឺជាម៉ាកយីហោប៊ឺហ្គឺដ៏ល្បីរបស់សហរដ្ឋអាមេរិក និងទើបត្រូវបានគេយកទៅបើកលក់បន្តនៅក្នុងសង្កាត់ Gangnam ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីដើមសប្តាហ៍នេះ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះបានបញ្ជាក់ថា នៅក្នុងទីផ្សារ Online ក្នុងប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយលក់ប៊ឺហ្គឺយីហោ Five Guys មួយឈុតក្នុងតម្លៃរហូតដល់ ១០០,០០០វ៉ុន (៧៦,៦៦ ដុល្លារ) ខណៈតម្លៃនេះគឺជាតម្លៃដ៏ខ្ពស់បើធៀបទៅនឹងតម្លៃប៊ឺហ្គឺយីហោផ្សេងទៀត ដែលកំពុងមានលក់ស្រាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ាងណាក្តី នៅក្នុងថ្ងៃបើកលក់ប៊ឺហ្គឺយីហោ Five Guys ដំបូងនោះគេបានប្រទះឃើញ មានពលរដ្ឋកូរ៉េខាងត្បូងប្រមាណជា ៤០០នាក់បានតម្រង់ជួរចាំចូលទិញប៊ឺហ្គឺតាំងពីមុនពេលបើកហាង ហើយរហូតដល់ពេលរសៀលហាងប៊ឺហ្គឺយីហោ Five Guys នៅក្នុងសង្កាត់ Gangnam បានទទួលភ្ញៀវសរុបប្រមាណជា ៧០០នាក់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






