អន្តរជាតិ

មហាសេដ្ឋីចិនម្នាក់ប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យធ្លាក់លើកទី ២៧ ក្រោយព្យាយាមទៅប្រលងក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ

BY
Pheakdey
June 28, 2023

ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ BBC នៅក្នុងថ្ងៃពុធ ទី២៨ ខែ​មិថុនានេះបានឲ្យដឹងថា មានមហាសេដ្ឋីជនជាតិចិនម្នាក់ទើបបានប្រលងធ្លាក់ក្នុងការចូលរៀនថ្នាក់មហាវិទ្យាល័យ ហើយវាក៏ជាការប្រលងធ្លាក់លើកទី ២៧ផងដែរនៅក្នុងជីវិតរបស់គាត់។ លោកមហាសេដ្ឋីរូបនេះមានឈ្មោះថា Liang Shi មានអាយុ ៥៦ឆ្នាំ ហើយរូបគាត់បានចាប់ផ្តើមចុះឈ្មោះប្រលងចូលរៀនថ្នាក់មហាវិទ្យាល័យដំបូងនៅក្នុងឆ្នាំ ១៩៨៣។

បើទោះជាបានធ្លាក់ក្នុងការប្រលងជាច្រើនដងហើយក៏ដោយ តែលោកមហាសេដ្ឋី Liang Shi តែងគិតថា ការប្រលងនេះមិនមែនជារឿងលំបាកដែលរូបគាត់មិនអាចធ្វើបាននោះទេ ហើយរូបគាត់បានសន្យានិងខ្លួនឯងថា ថ្ងៃណាមួយគាត់នឹងធ្វើការប្រលងមួយនេះឲ្យជាប់។ យ៉ាងណាក្តី លទ្ធផលនៃការប្រលងរបស់គាត់កាលពីពេលថ្មីៗនេះបានបង្ហាញថា គាត់ទទួលបានពិន្ទុត្រឹមតែ ៤២៤ ប៉ុណ្ណោះក្នុងចំណោមពិន្ទុសរុបចំនួន ៧៥០ ខណៈគាត់ត្រូវការពិន្ទុចំ​នួន ៣៤ទៀត ទើបអាចជាប់ការប្រលងបាន។ គួរបញ្ជាក់ជូនថា ការប្រលងចូលរៀនថ្នាក់មហាវិទ្យានៅក្នុងប្រទេសចិននោះ គឺជាការប្រលងថ្នាក់ជាតិដ៏តឹងរឹងមួយ ដែលមានឈ្មោះថា Gaokao ខណៈនៅក្នុងឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រលងជិត ១៣លាននាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖BBC

Share This Post: