អន្តរជាតិ

បំណែកនាវា Titan ដែលបានផ្ទុះ ត្រូវបានគេរកឃើញ និងស្រង់ឡើងមក ដើម្បីធ្វើតេស្តនិងវិភាគ

BY
Pheakdey
June 29, 2023

អាមេរិក៖ សេចក្តីរាយការណ៍ចុងក្រោយមួយស្តីគ្រោះថ្នាក់ផ្ទុះនាវាមុជទឹក Titan បានបញ្ជាក់ថា​ គេបានរកឃើញបំណែកសាកសពរបស់មនុស្សនៅក្នុងបំណែកនៃនាវាដែលគេបានស្រង់ចេញពីទឹកសមុទ្រ។ ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមឆ្មាំសមុទ្រអាមេរិក ដោយផ្អែកទៅលើលទ្ធផលនៃការសិក្សាទៅលើបំណែកនៃនាវា Titan ដែលត្រូវបានគេបញ្ជូនយកទៅធ្វើការពិនិត្យនិងស្រាវជ្រាវនៅក្នុងខេត្ត Newfoundland នៃប្រទេសកាណាដា។

គួររម្លឹកជូនថា នាវាមុជទឹក Titan ដែលបាននាំមនុស្សចំនួន ៥នាក់ទៅទស្សនាខ្មោចនាវា Titanic បានផ្ទុះក្រោយបាត់ការទាក់ទងអស់រយៈពេលជាច្រើនថ្ងៃ ខណៈមនុស្សទាំងអស់នោះត្រូវបានគេសន្មត់ថា បានស្លាប់បាត់បង់ជីវិតបើទោះជាភ្លាមនោះគេមិនអាចរកឃើញសាកសពរបស់ពួកគាត់ក៏ដោយ។ គិតត្រឹមពេលនេះការសិក្សាចំពោះករណីដ៏កម្រនេះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយក្រុមអ្នកស្រាវជ្រាវបានបើកការសិក្សាចំនួន ១០ ដើម្បីស្វែងយល់ពីរឿងរ៉ាវពាក់ព័ន្ធសំខាន់ៗមួយចំនួនបន្ថែមទៀត៕

អត្ថបទ៖ ភក្តី

ប្រភព៖ sky

 

 

Share This Post: