រូបិយប័ណ្ណថៃដាក់បង្ហាញរូបិយប័ណ្ណជាតិថ្មី ប្រើរូបព្រះឆាយាលក្ខស្តេច Maha Vajiralongkorn
ប្រទេសថៃ ៖ ប្រទេសថៃបានប្រកាសផ្លាស់ប្តូរមុខថ្មីនៃរូបិយប័ណ្ណជាតិរបស់ខ្លួន ជាមួយក្រដាសប្រាក់ថ្មីមានព្រះឆាយាលក្ខរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលគ្រប់គ្នាស្គាល់ថាជាស្តេចរាមាទី១០របស់ថៃ។ នាថ្ងៃព្រហស្បតិ៍នេះទីស្នាក់ការកណ្តាលរបស់ធនាគារជាតិថៃបានបញ្ចេញនូវការរចនាក្រដាសប្រាក់ថ្មី។
យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍បានឲ្យដឹងថា ក្រដាសប្រាក់ ២០បាត ៥០បាត និង ១០០បាតថ្មីនេះនឹងត្រូវចេញផ្សាយជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ចំណែកឯក្រដាសប្រាក់ ៥០០បាត និង ១០០០បាត នឹងចេញផ្សាយនៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីអបអរជាមួយការប្រារព្ធពិធីខួបកំណើតរបស់ព្រះមហាក្សត្ររាមាទី ១០ នេះតែម្តង។
រូបិយប័ណ្ណថ្មីនេះនឹងត្រូវសម្រេចដាក់អោយប្រើប្រាស់នៅថ្ងៃទី០៦ ខែមេសាខាងមុខនេះ ដែលត្រូវជាខួបលើកទី២៣៦ នៃការស្ថាបនារាជវង្ស Chakri dynasty នេះបើយើងតាមរបាយការណ៍របស់ Khaosod English។
ប្រភពមិនបញ្ចេញឈ្មោះមួយមកពីក្រសួងហិរញ្ញវត្ថុរបស់ថៃបានអោយដឹងថា ទំហំ និង ទម្ងន់នៃកាក់ និង ក្រដាសប្រាក់ថ្មីនេះត្រូវបានគេរក្សានូវទម្រង់ដូចកាក់ និងក្រដាសប្រាក់ក្នុងរាជរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ដដែល ដើម្បីអោយវាអាចប្រើប្រាស់ជាមួយនឹងម៉ាស៊ីនលក់ដោយស្វយ័តប្រវត្តិបាន។ ធនាគារជាតិថៃបានប្រាប់ថារូបិយវត្ថុដែលមានស្រាប់នៅតែត្រូវបានបន្តប្រើប្រាស់ ដេប៉ាតឺម៉ងនឹងធ្វើការប្តូររូបិយប័ណ្ណថ្មីនេះជំនួសអោយរូបិយប័ណ្ណចាស់ដែលខូច រឺរហែក៕
ប្រភព ៖ asiancorrespondent