អន្តរជាតិ

រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋម៉ិចស៊ីកូអស់ជាង ១០០នាក់

BY
Pheakdey
June 30, 2023

ម៉ិចស៊ីកូ៖ រលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋនៃប្រទេសម៉ិចស៊ីកូឲ្យស្លាប់អស់ចំនួន  ១០៤នាក់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនានេះ។ ករណីស្លាប់ខាងលើនេះគឺត្រូវបានរាប់នៅក្នុងចន្លោះពីថ្ងៃទី១២ ខែមិថុនា រហូតមកដល់ថ្ងៃទី២៥ ខែមិថុនានេះ ពោលគឺមានរយៈពេលមិនដល់ ២សប្តាហ៍នោះទេ។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ ឥទ្ធិពលនៃរលកកម្តៅក៏បានបង្កឲ្យមានពលរដ្ឋប្រមាណជា ១,០០០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរ។ គួររម្លឹកជូនថា កាលពីខែឧសភាកន្លងទៅរលកកម្តៅក៏បានបណ្តាលឲ្យពលរដ្ឋម៉ិចស៊ីកូចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតផងដែរ ដូចនេះគិតត្រឹមពេលនេះរលកកម្តៅនៅក្នុងរដូវក្តៅនេះបានសម្លាប់ពលរដ្ឋម៉ិចស៊ីកូសរុបអស់ចំនួន ១១២នាក់ហើយ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: