ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាអាមេរិកអនុម័តគម្រោងលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់អាវុធតម្លៃជាង ៤៤០លានដុល្លារទៅឲ្យកោះតៃវ៉ាន់

    BY Pheakdey June 30, 2023
    សភាអាមេរិកអនុម័តគម្រោងលក់គ្រាប់រំសេវ និងគ្រឿងបន្លាស់អាវុធតម្លៃជាង ៤៤០លានដុល្លារទៅឲ្យកោះតៃវ៉ាន់

    អាមេរិក៖ សភាអាមេរិកបានអនុម័តលើកគម្រោងលក់គ្រឿងសភាវុធក្នុងទំហំទឹកប្រាក់ជាង ៤៤០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនានេះ។ គម្រោងលក់គ្រឿងសភាវុធខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីជួយឲ្យកោះតៃវ៉ាន់យកទៅពង្រឹងលើវិស័យការពារជាតិរបស់ខ្លួន។

    ប្រភពខាងលើបានបន្តថា គ្រឿងសភាវុធដែលអាមេរិកនឹងត្រូវលក់ទៅឲ្យកោះតៃវ៉ាន់ក្នុងគម្រោងខាងលើនេះគឺមានចំនួន ២កញ្ចប់ ដោយកញ្ចប់ទី ១គឺជាគ្រាប់រំសេវ ដែលមានតម្លៃចំនួន ៣៣២,២លានដុល្លារ និងកញ្ចប់ទី២ គឺជាគ្រឿងបន្លាស់របស់កាំភ្លើងជាច្រើនប្រភេទ ដែលមានតម្លៃចំនួន ១០៨លានដុល្លារ។ គួរកត់សម្គាល់ថា អាមេរិកគឺជាសម័ន្ធមិត្តដ៏ល្អជាមួយនឹងកោះតៃវ៉ាន់ ហើយនាពេលកន្លងមកអាមេរិកតែងជួយគាំទ្រកោះតៃវ៉ាន់ស្ទើរតែគ្រប់វិស័យ និងជាពិសេសនោះគឺជួយការពារកោះតៃវ៉ាន់ពីការគំរាមគំហែងរបស់ប្រទេសចិនតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: