Chelsea កំពុងពិចារណានាំយក Zidane ឫក៏ Lampard មកកាន់ទឹកដី Stamford Bridge ដើម្បីជំនួសដំណែងលោក Sarri
- February 20, 2019
ក្លឹបតោខៀវ Chelsea កំពុងពិចារណាលើអតីតគ្រូបង្វឹករបស់ក្លឹបអធិរាជសរ Real Madrid លោក Zinedine Zidane និងគ្រូបង្វឹករបស់ក្លឹប Derby County លោក Frank Lampard ដើម្បីយកមកជំនួសតំណែងលោក Maurizio Sarri ដែលត្រូវបានគេរំពឹងទុកថាអាចបណ្ដេញចេញក្នុងពេលបញ្ចប់រដូវកាលនេះ។

លោក Maurizio Sarri កំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនក្នុងមួយរយៈចុងក្រោយនេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះដឹកនាំក្លឹបតោខៀវ Chelsea ពុំទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានធ្វើឲ្យ Chelsea ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup កាលពីយប់ថ្ងៃច័ន្ទកន្លងទៅក្រោយចាញ់ក្លឹបបិសាចក្រហម Manchester United នៅក្នុងផ្ទះដោយលទ្ធផល 0-2។
បន្ទាប់ពីចប់រដូវកាលនេះក្លឹបតោខៀវ Chelsea កំពុងសម្លឹងមើលតាមបញ្ចុះបញ្ចូលលោក Zidane ដែលចាកចេញពី Real Madrid កាលពីបញ្ចប់រដូវកាលមុនឲ្យមកដឹកនាំក្លឹបដែលកំពុងតែជួបបញ្ហាទំរង់លេងដុនដាបនេះ ប៉ុន្ដែប្រសិនបើការនាំយក Zidane មកកាន់ទឹកដី Stamford Bridge មិនជោគជ័យទេនោះ ក្លឹបយក្សរបស់ទីក្រុង London មួយនេះអាចនឹងនាំយកវីរៈបុរសរបស់គេ Frank Lampard មកដឹកនាំជំនួសលោក Sarri ខណៈដែលពេលនេះលោក Frank Lampard កំពុងតែដឹកនាំក្លឹប Derby County ក្នុងលីគលំដាប់ទី 2 របស់អង់គ្លេស។

បុត្រ
ប្រភព៖ Goal
- Share This Post:






