អន្តរជាតិ

ក្រោយប៉ូលិសបារាំងបានបាញ់ផ្តាច់ជីវិតយុវជនម្នាក់ក្នុងករណីត្រួតពិនិត្យចរាចរណ៍ ក្បួនបាតុកម្មបានផ្ទុះខ្លាំងឡើងៗក្នុងរយៈពេល ៥ថ្ងៃចុងក្រោយនេះ

BY
Pheakdey
July 2, 2023

បារាំង៖ ប៉ូលិសបារាំងបានសម្រេចបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បី​បង្ក្រាបហ្វូងបាតុករ ក្រោយសកម្មភាពនៃការធ្វើបាតុកម្មកាន់តែមានសភាពអាក្រក់ទៅៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ ទី២ ខែមិថុនានេះ។ ទន្ទឹមនឹងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកប៉ូលិសបារាំងក៏បានចាប់ខ្លួនក្រុមបាតុករចំនួន ៥៦នាក់បន្ថែមទៀតផងដែរ ខណៈគិតត្រឹមពេលនេះប៉ូលិសបារាំងបានចាប់ខ្លួនក្រុមបាតុករសរុបជាង ២ពាន់នាក់ហើយ។

គួររម្លឹកជូនថា សកម្មភាពបាតុកម្មបានកើតឡើងតាំងតែពីថ្ងៃពុធមកម្លេះ ពោលគឺមានរយៈពេល ៥ថ្ងៃហើយ បើគិតត្រឹមថ្ងៃអាទិត្យទី ២ ខែកក្កដានេះ។ បាតុកម្មបានកើតឡើងនៅក្នុងទីក្រុង Marseille ក្រោយប៉ូលិសបារាំងបានបាញ់សម្លាប់យុវជនម្នាក់ឈ្មោះ Nahel M អាយុ ១៧ឆ្នាំ ក្រោយយុវជនរូបនេះមិនបានឈប់រថយន្តឲ្យប៉ូលិសធ្វើការត្រួតចពិនិត្យ។ បុព្វហេតុនៃការធ្វើបាតុកម្មគឺពលរដ្ឋបារាំងចង់សម្តែងនូវការមិនចេញចិត្តចំពោះប៉ូលិសបារាំង ដែលបានបាញ់សម្លាប់យុវជនម្នាក់យ៉ាងឃោឃៅបំផុត ចំពោះករណីល្មើសច្បាប់កម្រិតស្រាលមួយ។ យ៉ាងណាក្តី បាតុករមួយចំនួនមិនបានសម្តែងនូវការមិនពេញចិត្តដោយអហិង្សានោះទេ តែពួកគេបាននាំគ្នាវាយកម្ទេចសម្បត្តិសាធារណៈអស់ជាច្រើនផងដែរ ហើយអាជ្ញាធរបារាំងបានប្រើប្រាស់ប៉ូលិសចំនួន ៤៥,០០០នាក់ ដើម្បីទប់ទល់និងហ្វូងបាតុករ៕

អត្ថបទ៖ ភក្តី

ប្រភព៖ BBC

 

Share This Post: