អន្តរជាតិ

វៀតណាម ហាមឃាត់មិនឲ្យចាក់ផ្សាយរឿង “Barbie”​ ដោយសារបញ្ហាចម្រូងចម្រាសមួយនៅតំបន់សមុទ្រចិនខាងត្បូង

BY
Pheakdey
July 4, 2023

វៀតណាម៖ អាជ្ញាធរវៀតណាមបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការចាក់ផ្សាយរឿង “Barbie”​ នៅក្នុងប្រទេសរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៣ ខែកក្កដានេះ។ ការហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា នៅក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយនេះមានឈុតឆាកបង្ហាញពី ទឹកដីដែលទាមទារដោយឯកតោភាគីពីសំណាក់ប្រទេសចិននៅតំបន់សមុទ្រចិនខាងត្បូង។

សូមបញ្ជាក់ជូនថា ចិននិងវៀតណាមតែងកើតមានជម្លោះជាមួយគ្នាជាញឹកញាប់ជុំវិញបញ្ហានៅតំបន់សមុទ្រចិនខាងត្បូងត្រង់ខ្សែបន្ទាត់ទី ៩ ដែលមានរាងអក្ស U ដោយចិនបានអះអាងតំបន់នេះជាតំបន់ខ្លួន ខណៈវៀតណាមក៏ចាត់ទុកថាតំបន់ជារបស់ខ្លួនផងដែរ។ គួររម្លឹកផងដែរថា​ នាពេលកន្លងមកវៀតណាមក៏ធ្លាប់បានធ្វើការហាមឃាត់ខ្សែភាពយន្តមួយចំនួនផងដែរជុំវិញហេតុផលដូចគ្នានេះ ដោយរឿងទាំងនោះមានដូចជា រឿង “Abominable” រឿង “Unchartered” និងរឿង “Pine Gap” ជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: