ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ល្បីពេញបណ្តាញសង្គម ក្រោយពីការិយាល័យធនធានមនុស្សនិងសន្តិសុខសង្គមរបស់ចិន ប្រកាសរកអ្នកដែលបានបញ្ចប់បរិញ្ញាប័ត្រមកធ្វើជាអ្នកគ្រប់គ្រង់បង្គន់សាធារណៈ

    BY Khmernote Media March 8, 2018
    ល្បីពេញបណ្តាញសង្គម ក្រោយពីការិយាល័យធនធានមនុស្សនិងសន្តិសុខសង្គមរបស់ចិន ប្រកាសរកអ្នកដែលបានបញ្ចប់បរិញ្ញាប័ត្រមកធ្វើជាអ្នកគ្រប់គ្រង់បង្គន់សាធារណៈ

    ប្រទេសចិន ​៖ កាលពីពេលថ្មីៗនេះការប្រកាសស្វែងរកបុគ្គលិកគ្រប់គ្រងបង្គន់សាធារណៈរបស់ការិយាល័យធនធានមនុស្សនិងសន្តិសុខសង្គមទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិនកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។ ក្នុងលក្ខខណ្ឌនៃការស្វែងរកអ្នកគ្រប់គ្រងនេះ បុគ្គលដែលមកដាក់ពាក្យត្រូវមានអាយុតិចជាង៣០ឆ្នាំ និងត្រូវបញ្ចប់ថ្នាក់បរិញ្ញាប័ត្រពី​មហា​វិទ្យាល័យ​ណាមួយទៀតផង។ ​នេះវាជាតម្រូវការរបស់ថ្នាក់ដឹកនាំរបស់ទីក្រុង Wuhan ខេត្ត Hubei អ្នកដែលជាប់ក្នុងការជ្រើសរើសនេះនឹងក្លាយទៅជាអ្នកគ្រប់គ្រង់បង្គន់សាធារណៈទាំងអស់ទូទាំងក្រុង Wuhan។

    ទោះជាយ៉ាងណាក៏ដោយការបង្ហោះផ្សាយជ្រើសរើសអ្នកគ្រប់គ្រងបង្គន់សាធារណៈកាលពីសប្ដាហ៍មុននេះ បានទទួលប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណែតជនជាតិចិន។ យ៉ាងណាថ្នាក់ដឹកនាំបានចេញមុខបកស្រាយថា “ការងារនេះវាសមស្របជាមួយនឹងយុវជន ដែលគ្មានគោលដៅក្នុងជីវិតរបស់ពួកគេ”។ “ពួកគេមិនមែនជាអ្នកសម្អាតនោះទេ តែពួកគេមានតួនាទីក្នុងការគ្រប់គ្រង”។ លោកបន្ថែមថា អ្នកគ្រប់គ្រងត្រូវបានចាត់តាំងអោយបើកបង្គន់សាធារណៈជាច្រើនហើយភារកិច្ចរបស់ពួកគេរួមមានល្បាតប្រចាំថ្ងៃ និងត្រួតពិនិត្យមើលការថែទាំ៕
     ប្រភព ៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay