តារាចម្រៀង Coco Lee ម្ចាស់បទ “Before I Fall in Love” ទទួលមរណៈភាពក្នុងវ័យ ៤៨ឆ្នាំ
- BY
- Pheakdey
- July 6, 2023
អ្នកនាង Coco Lee ដែលជាម្ចាស់បទចម្រៀង “Before I Fall in Love” បានទទួលរមណៈភាពហើយនៅក្នុងវ័យ ៤៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃពុធ ទី៥ ខែកក្កដានេះ។ តារាចម្រៀងនិងជាអ្នកនិពន្ធជនជាតិចិន-អាមេរិករូបនេះធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើពិភពលោកកាលពីអំឡុងឆ្នាំ ២០០០ តែក្រោយមករូបគាត់បានបាត់មុខពីឆាកអន្តរជាតិមួយរយៈ ខណៈបទចម្រៀង “Before I Fall in Love” របស់គាត់នៅតែមានអ្នកស្តាប់ជាញឹកញាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រភពខាងលើបានបន្តថា អ្នកនាង Coco Lee បានកើតជំងឺបាក់ទឹកចិត្ត (Depression) ២-៣ឆ្នាំមកហើយ និងបានសម្រេចធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី៣ខែកក្កដាកន្លងទៅនេះ។ ភ្លាមៗក្រោយពេលធ្វើអត្តឃាត អ្នកនាង Coco Lee ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ យ៉ាងណាក្តីក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតរបស់គាត់បាននោះ ហើយដំណឹងមរណភាពរបស់គាត់ត្រូវបានប្រកាសជាផ្លូវការនៅយប់ថ្ងៃពុធនេះតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






