សណ្ឋាគារលំដាប់ផ្កាយ៤ ស្តង់ដាអាមេរិក ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ផ្តល់ជូនលើសពីការស្នាក់នៅ
- BY
- Naren
- July 6, 2023
(រាជធានីភ្នំពេញ)៖ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បានបើកដំណើរការទទួលភ្ញៀវនាចុងខែមីនា ឆ្នាំ២០២៣។ សណ្ឋាគារនេះលេចរូបរាងខ្ពស់ស្កឹមស្កៃយ៉ាងប្រណិតទាក់ភ្នែក មានទីតាំងស្ថិតនៅកណ្តាលក្រុងតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ជាសមិទ្ធផលដ៏ធំមួយទៀតរបស់ ក្រុមហ៊ុន ជីប ម៉ុង ដែលបានបោះទុនរវិនិយោគរហូតដល់ទៅ ៨០លានដុល្លារអាមេរិក។


សណ្ឋាគារលំដាប់ផ្កាយ៤ស្តង់ដារអាមេរិកនេះ ស្ថិតនៅចាប់ពីជាន់ទី២៥ ដល់ជាន់ទី៤៥ នៃអគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើ មានកម្ពស់៤៥ជាន់ ដែលជាអគារខ្ពស់បំផុតមួយនៅទីក្រុងភ្នំពេញ។

សណ្ឋាគារមាន ៣០០បន្ទប់ បែងចែកជា ៣ប្រភេទ ដូចជាគ្រែ១ គ្រែ២ និង connecting room ដែលសាកសមបំផុតសម្រាប់អតិថិជនមកជាលក្ខណៈគ្រួសារ។ គ្រប់បន្ទប់ទាំងអស់ មានរចនាបទតុបតែងទាំងខាងក្រៅ និងផ្ទៃលម្អខាងក្នុងដ៏ប្រណិត ជាមួយនឹងការលម្អដោយអំពូលភ្លើងបែបទាន់សម័យ ពេលលោកអ្នកចូលដល់ក្នុងសណ្ឋាគារលោកអ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងប្លែកភ្នែកជាមួយនឹងការរចនាដ៏ល្អឯកនេះ។




ភោជនីយដ្ឋានប្រចាំសណ្ឋាគារ គឺភោជនីយដ្ឋាន All Day Dinning ស្ថិតនៅជាន់ទី២៧បម្រើជូនអាហារដ៏សម្បូរបែប ថែមទាំងមានទំហំធំទូលាយអាចផ្ទុកមនុស្សបានរហូតដល់ជាង១៦០នាក់ ដែលអ្នកអាចទទួលទានអាហារដ៏មានឱជារស និងគយគន់ទេសភាពទីក្រុងដ៏ស្រស់ស្អាត ជាពិសេស សណ្ឋាគារក៏មានបន្ទប់ឯកជន ដែលលោកអ្នកអាចរៀបចំកម្មវិធីដូចជា ខួបកំណើត ជួបជុំគ្រួសារ និងកម្មវិធីនានាជាច្រើនទៀត។



នៅជាន់ទី៤៤របស់សណ្ឋាគារ ជាទីកន្លែងសម្រាប់ ស្កាយ៍បារ ឈ្មោះថា THE WINDS ដែលមានបម្រើជូននូវស្រាក្រឡុកថ្មីៗ អាហារបែបអាស៊ី និងអឺរ៉ុបសម្រាប់ភ្ញៀវមកពីគ្រប់ទិសទី ផ្តល់ជូនអ្នកនូវបទពិសោធន៍ និងការកម្សាន្តបែបថ្មី ដែលអាចឲ្យលោកអ្នកគយគន់ទិដ្ឋភាពថ្ងៃលិច និងភ្លើងពណ៌នៃទីក្រុងនាពេលរាត្រី។




ក្រៅពីផ្តល់ជូននូវការស្នាក់នៅ និងភោជនីយដ្ឋាន សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក៏មានសេវាកម្មស្តង់ដាអន្តរជាតិ ដូចជាសាលប្រជុំ, បន្ទប់ប្រជុំ សក្តិសមចំពោះអតិថិជនក្នុងគោលដៅធុរកិច្ច និងសហគ្រិនក្នុងទីក្រុង។

នៅជាន់ទី ២៥ នៃអគារ ៤៥ជាន់ ជីប ម៉ុង ថោវើ គឺមានសាលប្រជុំជាជម្រើសទី១ សម្រាប់រៀបចំការប្រជុំ និងកម្មវិធីពិសេស ជាមួយនឹងសាលប្រជុំធំទូលាយ ផ្ទុកមនុស្សបានច្រើនរហូតដល់ ២៥០នាក់ មានផាសុកភាព តុបតែងយ៉ាងប្រណីត បំពាក់បច្ចេកវិទ្យាអេឡិចត្រូនិចទំនើប សម្រាប់ជំនួយដល់ប្រព័ន្ធសំឡេងនិងភ្លើង សក្តិសមសម្រាប់ការប្រារព្ធកម្មវិធីតូច ធំ បានយ៉ាងងាយស្រួល។



ចំណែកបន្ទប់ប្រជុំស្ថិតនៅជាន់ទី២៦ ដែលមានទំហំធំផ្តល់ជូនបទពិសោធន៍ប្រជុំថ្មីៗ និងទេសភាពទីក្រុងដ៏ស្រស់ស្អាតបង្កើនបរិយាកាសប្រជុំ និងការពិភាក្សាការងារឲ្យបានកាន់តែប្រសើរ។


ពិសេសខ្លាំងតែម្តង សម្រាប់ភ្ញៀវដែលមកស្នាក់នៅ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ក៏អាចរីករាយជាមួយការហែលទឹកកម្សាន្តនៅជាន់ទី២៨ ដែលអាងហែលទឹកលើអាកាសនេះមានប្រវែងវែងរហូតដល់ ២៥ម៉ែត្រ លោកអ្នកអាចនាំមនុស្សជាទីស្រលាញ់ហែលទឹកកម្សាន្ត គយគន់ទេសភាពទីក្រុងដ៏ស្អាតនាពេលព្រះអាទិត្យលិចពីលើអាកាស និងបង្កើនភាពស្និទ្ធស្នាលការចងចាំល្អៗ។

បន្ថែមពីលើនេះទៅទៀត សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានក្លឹបហាត់ប្រាណ ដែលបំពាក់ទៅដោយឧបករណ៍ហាត់ប្រាណទំនើបទាន់សម័យ ដែលអាចចូលប្រើបាន ២៤ម៉ោង ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជនដែលស្រលាញ់សុខភាពខណៈពេលមកស្នាក់នៅ។


លើសពីនេះ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ តែងតែគិតគូពីភាពងាយស្រួលរបស់អតិថិជនដោយមាននូវបន្ទប់រង់ចាំ (Waiting Lounge) ស្ថិតនៅជាន់ទី២៨ ដែលមានផ្ទៃបន្ទប់ធំទូលាយ និងស្ងប់ស្ងាត់មិនមានសម្លេងរំខាន សម្រាប់ឲ្យភ្ញៀវអង្គុយរង់ចាំ ឬធ្វើការបាននៅកំឡុងពេល check-in ឬ check-out ទៀតផង។


សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriott Phnom Penh) សម្រាប់ទីតាំងគឺស្ថិតនៅ អគារ ជីប ម៉ុង ថៅវើ ផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
លោកអ្នកអាចមកទទួលយកបទពិសោធន៍ការស្នាក់នៅ និងការកំម្សាន្តដ៏សំបូរបែបជាមួយ សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ បានហើយនៅថ្ងៃនេះ។
ទំនាក់ទំនងការកក់៖
+ លេខទូរស័ព្ទ៖ +85523 626 8888
+ អ៊ីមែល: ffi.pnhfi.reservation@fairfieldinn.com



- Share This Post:






