អន្តរជាតិ

ភ្លៀងធ្លាក់មួយមេបង្កឲ្យមានទឹកជន់លិចក្នុងក្រុង Chongqing ប្រទេសចិន និងបណ្តាលឲ្យមានពលរដ្ឋ ១៥នាក់បាត់បង់ជីវិត

BY
Pheakdey
July 6, 2023

ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Chongqing នៃប្រទេសចិន កាលពីថ្ងៃទីពុធ ទី៥ ខែកក្កដានេះ។ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរចិន ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋចិនចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃទឹកភ្លៀងបានបង្កឲ្យមានទឹកជនលិចផ្លូវ​សាធារណៈ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងទីក្រុង ហើយក៏បានធ្វើឲ្យខូចខាតអគារ និងផ្ទះមួយចំនួន ខណៈជំនន់ទឹកភ្លៀងកំពុងតែផ្តល់ការរំខានដល់ពលរដ្ឋប្រមាណជា ១៣០,០០០នាក់ផ្សេងទៀតផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា តំបន់រងគ្រោះខាងលើនេះអាចមានភ្លៀងធ្លាក់ជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចមានច្រើនជាងនេះបន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: