ពលរដ្ឋប៉ាគីស្ថានចំនួន ៥០នាក់បានទទួលមរណភាពដោយសារព្យុះមូសុង
- BY
- Pheakdey
- July 7, 2023
ប៉ាគីស្ថាន៖ ព្យុះមូសុងដ៏កំណាចមួយកំពុងបង្កការគំរាមគំហែងដល់ប្រទេសប៉ាគីស្ថានយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃសុក្រ ទី៧ ខែកក្កដានេះ។ ព្យុះដែលបានកើតមានឡើងតាំងពីថ្ងៃទី ២៥ ខែមិថុនាមក បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា រហូតធ្វើឲ្យតំបន់ខ្លះត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សនិងបង្កឲ្យមានទឹកជំនន់ផងដែរ។

ប្រភពខាងលើបានបន្តថា បាតុភូតធម្មជាតិដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឲ្យមានពលរដ្ឋប៉ាគីស្ថានចំនួន ៥០នាក់បានស្លាប់បាត់បង់ជីវិត បើគិតចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនារហូតមកទល់នឹងពេលនេះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ចុះមកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺមានទំហំស្មើនឹង ៧០-៨០% នៃបរិមាណទឹកភ្លៀងសរុបប្រចាំឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថាន ហើយបរិមាណទឹកភ្លៀងនេះគឺគ្រប់គ្រាន់អាចធ្វើការស្រោចស្រពផលដំណាំរបស់ប្រជាកសិករប៉ាគីស្ថានបានប្រមាណជា ២លាននាក់ផងដែរ។ យ៉ាងណាក្តី ដោយសារតែភ្លៀងបានធ្លាក់មកយ៉ាងគំហុកនោះគឺវាមិនបានផ្តល់ផលប្រយោជន៍ដល់ផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ៕


អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






