ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សបានបង្ខំឲ្យកូនក្រមុំវៀតណាមម្នាក់ត្រូវអង្គុយក្នុងពោងក្នុងថ្ងៃរៀបការ

    BY Pheakdey July 7, 2023
    ជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សបានបង្ខំឲ្យកូនក្រមុំវៀតណាមម្នាក់ត្រូវអង្គុយក្នុងពោងក្នុងថ្ងៃរៀបការ

    វៀតណាម៖ រូបភាពមួយសន្លឹកដែលបង្ហាញថា មានស្រ្តីម្នាក់បានអង្គុយ​នៅក្នុងពោងទាំងកំពុងស្លៀកពាក់ឈុតជាក្រមុំកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមនៃប្រទេសវៀតណាម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា សកម្មភាពក្នុងរូបភាពមួយសន្លឹកនេះមិនមែនជាការសម្តែងឡើយ តែវាជាទិដ្ឋភាពជាក់ស្តែងក្នុងពិធីមង្គលការ ដែលបានរៀបចំឡើងក្នុងក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាមកាលពីប៉ុន្មានថ្ងៃមុននេះ។

    យ៉ាងណាក្តី អត្តសញ្ញាណរបស់កូនកំលោះនិងកូនក្រមុំ ដែលបានសម្រេចរៀបការទាំងមានទឹកលិចនោះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា តំបន់ភាគខាងត្បូងប្រទេសវៀតណាមកំពុងទទួលរងសម្ពាធទឹកភ្លៀងយ៉ាងខ្លាំង ដែលបង្កឲ្យមានទឹកជន់លិចតំបន់សំខាន់ៗជាច្រើន រួមទាំងក្នុងទីក្រុងផងដែរ។ ដោយសារតែជំនន់ទឹកភ្លៀងបានជន់លិចឆាប់រហ័សខ្លាំងពេក ទើបគេមិនអាចលុបចោលពិធីមង្គលការខាងលើនេះឲ្យ​បានទាន់ពេលវេលានោះទេ ហើយដើម្បីការពារឈុតកូនក្រមុំកុំឲ្យទទឹកនោះ ការដាក់ឲ្យ​គាត់អង្គុយនៅក្នុងពោងជាជម្រើសល្អបំផុត៕

    រូបតំណាង

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Thaiger

    Share This Post: