កីឡា

មាន Ronaldo ថែមទាំង VAR មួយទៀតក៏នៅតែមិនអាចជួយឲ្យ Juventus យកឈ្នះ At Madrid បានកាលពីយប់មិញ

BY
Khmernote Media
February 21, 2019

នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គ 16 ក្រុមចុងក្រោយជំនួបគូរពិសេសរវាងក្លឹប Atletico Madrid និងក្លឹបសេះបង្កង់ Juventus បញ្ចប់ទៅដោយ Atletico Madrid បញ្ជូន Juventus ទៅអុីតាលីវិញដោយការបរាជ័យក្រោយយកឈ្នះដោយលទ្ធផល 2-0 ក្នុងទឹកដី Estadio Wanda កាលពីយប់ម្សិលមិញ។

ក្នុងជំនួបជើងទី 1 វគ្គ 16 ក្រុមចុងក្រោយពានរង្វាន UEFA Champion League រវាងម្ចាស់ផ្ទះ Atletico Madrid និង Juventus កាលពីយប់មិញនេះ ទោះបីជាម្ចាស់ផ្ទះមានឱកាសគ្រប់គ្រងបាល់និងឱកាសសុតតិចជាង Juventus យ៉ាងណាក៏ដោយ ប៉ុន្ដែទំរង់លេងរបស់ម្ចាស់ផ្ទះ AT Madrid រក្សាទំរង់លេងបានយ៉ាងល្អដោយមិនងាយបើកឲ្យក្រុមភ្ញៀវសុតបញ្ចូលទីចំគោលដៅ ដោយក្នុង 45 នាទីដំបូងក្រុមទាំងពីរបញ្ចប់ទៅដោយលទ្ធផល 0-0។

លុះចូលដល់ក្នុងតង់ទី 2 ក្រុមភ្ញៀវ Juventus នៅតែបន្ដការសម្រុកប៉ុន្ដែនៅតែគ្មានឱកាសសុតបញ្ចូលទី AT Madrid បានរហូតដល់នាទីទី 78 ខ្សែការពារ Jose Gimenez រកគ្រាប់បាល់ដំបូងឲ្យ AT Madrid នាំមុខ Juventus ដោយលទ្ធផល 1-0 ហើយរំលងមិនទាន់បាន 5 នាទីទីស្រួលបួលផងប្រធានក្រុម Diego Godin សុតបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ AT Madrid រក្សាលទ្ធផលនាំមុខ Juventus ដោយលទ្ធផល 2-0 រហូតដល់បញ្ចប់ការប្រកួត។

បុត្រ

Share This Post: