គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ លើកដំបូងនៅកម្ពុជា បានបើកដំណើរការហើយ
- BY
- Naren
- July 9, 2023
(ភ្នំពេញ កក្កដា ២០២៣)៖ ជាលើកដំបូងហើយនៅកម្ពុជាដែលមាន គេហទំព័រវាស់ស្ទង់អំពីសុខភាពក្រពះ គេហទំព័រនេះបានដាក់ដំណើរការជាផ្លូវការ ដោយមានឈ្មោះថា «ក្រពះម៉ែត្រ» ដែលរៀបចំដោយ Promag KALBE និង CAGE។

ការដាក់សម្ពោធនេះធ្វើឡើងក្នុង កិច្ចប្រជុំ រវាងឱសថការី និងគ្រូពេទ្យ នៃសមាគមអន្តោទស្សន៍កោសល្យ ប្រព័ន្ធរំលាយអាហារកម្ពុជា លើបញ្ហាក្រពះពោះវៀននៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។
កម្មវិធីជួបជុំនេះមានការចូលរួមពីវាគ្មិន ជាអ្នកជំនាញ និងវេជ្ជបណ្ឌិតល្បីៗដូចជា លោក Smit Soni ជាប្រធានផ្នែកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Kalbe ប្រចាំប្រទេសកម្ពុជា, លោកសាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ប្រធានសមាគម CAGE ឯកទេសថ្លើម ក្រពះ ពោះវៀន, លោកស្រី វេជ្ជបណ្ឌិត វង់ ច័ន្ទលីណា ឯកទេសថ្លើមក្រពះ ពោះវៀន ឬសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត្រ និងបន្ទប់ពិគ្រោះ លីណា ជី អាយ ឃែ និងភ្ញៀវកិត្តិយស ជាឱសថការី ជាច្រើននាក់មានវត្តមានយ៉ាងច្រើនកុះកុរ។

«ក្រពះម៉ែត្រ» https://www.kalbeconsumerhealth.com/kh/kh/kropes-metre ជាអ្វីដែលប្រជាជនកម្ពុជាត្រូវការ ក្នុងការវាស់ស្ទង់ដឹងនូវបញ្ហាសុខភាពក្រពះ ធ្ងន់ ឬស្រាល ដើម្បីធ្វើការព្យាបាលតាមរយៈការលេបថ្នាំ ឬតាមមន្ទីរពេទ្យ ទាន់ពេលវេលា។
ក្រពះម៉ែត្រ ជាគេហទំព័រដែលរហ័ស និងងាយស្រួលបំផុត អាចកំណត់ស្ថានភាពក្រពះបានភ្លាម ដោយគ្រាន់តែបំពេញព័ត៌មាន និងឆ្លើយសំណួរសាមញ្ញមួយចំនួនអំពីខ្លួនអ្នក ជ្រើសរើសទម្លាប់ញ៉ាំសកម្មភាពប្រចាំថ្ងៃ អាការៈរយៈពេល៦ខែចុងក្រោយដែលអ្នកបានជួបប្រទះ។
បន្ទាប់ពីអ្នកដឹងថាអាការៈក្រពះរបស់អ្នកស្ថិតក្នុងស្ថានភាពណាហើយ អ្នកអាចកំណត់ថា តើអ្នកអាចព្យាបាលដោយទិញថ្នាំនៅឱសថស្ថាន ឬក៏ជួបគ្រូពេទ្យជំនាញ ប៉ុន្តែប្រសិនបើថ្នាំនៅឱសថស្ថានអាចព្យាបាលបាន កុំភ្លេចស្វែងរក Promag ដែលជាឱសថព្យាបាលក្រពះដ៏មានប្រសិទ្ធិភាព។ លោកអ្នកអាចស្វែងរក Promag នៅតាមឱសថស្ថានដែលនៅជិតលោកអ្នក តាមរយៈវែបសាយ «ក្រពះម៉ែត្រ»៕










- Share This Post:






