ព្យុះភ្លៀងមួយមេបានបណ្តាលឲ្យពលរដ្ឋជប៉ុនម្នាក់បាត់បង់ជីវិត ខណៈរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានណែនាំឲ្យធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិន
- BY
- Pheakdey
- July 10, 2023
ជប៉ុន៖ ព្យុះភ្លៀងដ៏អាក្រក់មួយបានកំពុងតែផ្តល់ការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងតំបន់កោះភាគខាងត្បូងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដានេះ។ ឥទ្ធិពលនៃព្យុះភ្លៀងបានបណ្តាលឲ្យកើតមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សជាច្រើនកន្លែង និងបានបំផ្លាញសម្បត្តិសាធារណៈដូចជាអគារ និងស្ពានអស់មួយចំនួនផងដែរ។

បើយោងតាមរបាយការណ៍បឋមរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា ក្នុងអំឡុងពេលបាក់ដីនោះបានបណ្តាលឲ្យស្រ្តីជនជាតិជប៉ុនម្នាក់អាយុជាង ៧០ឆ្នាំ ដែលកំពុងសម្ងំនៅក្នុងផ្ទះរបស់គាត់ក្នុងអាណាខេត្ត Fukuoka ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។ នៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ អាជ្ញាធរជប៉ុនបានធ្វើការណែនាំឲ្យពលរដ្ឋខ្លួនរាប់ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនដើម្បីគេចចេញពីគ្រោះថ្នាក់ផ្សេងៗរហូតដល់ពេលដែលអាកាសធាតុអាចត្រលប់មករកភាពប្រក្រតីឡើងវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






