PR

រកឃើញហើយ អ្នកឈ្នះរង្វាន់ដ៏ធំពីផ្សារ វីនសូ ក្នុងកម្មវិធី «ទិញឈ្នះ ទិញឈ្នះ»

BY
Liny Chan
July 12, 2023

(ភ្នំពេញ ១១-កក្កដា-២០២៣)៖ នាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្សារវីនសូ ដែលអតិថិជនជាច្រើនបានស្គាល់ថា ជាផ្សារដែល មានលក់ទំនិញ និងសម្ភារប្រើប្រាស់រាប់ពាន់ប្រភេទក្នុងតម្លៃត្រឹមតែ $1.1 គ្រប់មុខទំនិញទាំងអស់ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ធំរបស់ខ្លួនដូចជា ម៉ូតូ ទូទឹកកក ទូរទស្សន៍ និងម៉ាស៊ីនកម្តៅ ទៅដល់អតិថិជនដែលបានឈ្នះពិតៗ ក្នុងកម្មវិធី «ទិញឈ្នះ ទិញឈ្នះ» នាពេលកន្លងមក។

អ្នកឈ្នះរង្វាន់ធំនោះ គឺម៉ូតូហុងដា Scoopy 2023 មួយគ្រឿង បានទៅលើលោក ឆាវ ឆាយនីញ ដែលមានទីលំនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជយ រាជធានីភ្នំពេញ។ ជាមួយគ្នានោះ ផ្សារ វីនសូ ក៏បានចែកនូវរង្វាន់ទូទឹកកក ២រង្វាន់ ទូរទស្សន៍ ៣រង្វាន់ និងម៉ាស៊ីនកម្តៅ ៤រង្វាន់ទៅអោយអតិថិជនផ្សេងទៀត ដែលមានសំណាងបានឈ្នះក្នុងគ្រានោះផងដែរ។ ក្នុងទឹកមុខសប្បាយរីករាយ អ្នកឈ្នះរង្វាន់ និងក្រុមគ្រួសារ បានសម្តែងនូវអារម្មណ៍រំភើប ដែលបានឈ្នះ ហើយក៏បានគូសបញ្ជាក់ផងដែរថា ផ្សារវីនសូ ពិតជាមានលក់ទំនិញច្រើនមុខគុណភាពល្អក្នុងតម្លៃ $1.1 ពិតៗ ថែមទាំងបានរង្វាន់ពិតប្រាកដមែន។

គូសបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ផ្សារវីនសូ កំពុងតែមានប្រតិបត្តិការលក់ដុំនិងរាយ ក្នុងសាខាចំនួន ៧ទីតាំង ក្នុងរាជធានីភ្នំពេញដូចជា៖
– សាខាចោមចៅ លើផ្លូវជាតិលេខ៤ ខាងលិចរង្វង់ស្ពានអាកាសចោមចៅ ចំងាយ ២០០ម
– សាខាឈូកមាស ខាងជើងផ្សារឈូកមាស ចំងាយ៥០០ម
– សាខាស្ទឹងមានជ័យ លើកផ្លូវចំការដូង ខាងត្បូងច្រមុះជ្រូកស្ទឹងមានជ័យ
– សាខាផ្សាដីហុយ ខាងជើងស្តុបផ្សារដីហុយចំងាយ ៥០០ម
– សាខាច្បារអំពៅចំងាយ៦០០ម ពីខ្លោងទ្វារបុរីប៉េងហួតបឹងស្នោរ
– សាខាទួលសង្កែ ស្ថិតក្នុង F&B Plaza ខាងលិចផ្សារទួលសង្កែ
– សាខាផ្សារដើមថ្កូវ ស្ថិតលើផ្លូវ២៧១ ខាងជើងស្តុបវត្តសន្សំកុសល ចំងាយ ៦០០ម

ដូចនេះអតិថិជនទាំងអស់អាចអញ្ជើញសាកល្បង មកជាវទំនិញប្រើប្រាស់ដ៏ច្រើនសម្បូរបែប ក្នុងតម្លៃត្រឹមតែ $1.1ពិតៗ គ្រប់មុខទំនិញទាំងអស់ និងរីករាយជាមួយកម្មវិធីជាច្រើនរបស់ ផ្សារវីនសូ ដែលមានទីតាំងដូចការរៀបរាប់ខាងលើបាន។ សូមអរគុណ!!

Share This Post: