អ្នកសុំទានជនជាតិឥណ្ឌាម្នាក់ ក្លាយជាអ្នកសុំទានមានជាងគេលើពិភពលោកជាមួយទ្រព្យសម្បត្តិសរុបជាង ៩០ម៉ឺនដុល្លារ
- BY
- Pheakdey
- July 14, 2023
ឥណ្ឌា៖ បុរសជាអ្នកសុំទានជនជាតិឥណ្ឌាម្នាក់ត្រូវបានបណ្តាញសារព័ត៌មាន World of Buzz ចុះផ្សាយថា គឺជាអ្នកសុំទានដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក ដោយគិតត្រឹមពេលនេះរូបគាត់ទ្រព្យសម្បត្តិសរុបចំនួន ៧៥,០០០,០០០ រ៉ូពី (៩១៥,១៧៤ ដុល្លារ)។ អ្នកសុំទានរូបនេះមានឈ្មោះថា Bharat Jain មានប្រពន្ធ និងកូនចំនួន ២នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ដោយសារតែជីវភាពក្រីក្រនិងមិនបានចូលរៀនឲ្យបានជ្រៅជ្រះនោះ លោក Bharat Jain បានសម្រេចធ្វើជាអ្នកសុំទាននៅក្នុងទីក្រុងបុមបៃ នៃប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តាមធម្មតាលោក Bharat Jain បានចំណាយពេលពី ១០ ទៅ ១២ ម៉ោងក្នុងមួយថ្ងៃដើម្បីធ្វើការសុំទានតាមដងផ្លូវ ហើយជាមធ្យមគាត់អាចសុំប្រាក់គេបានចន្លោះពី ២,០០០ រ៉ូពី-២,៥០០ រ៉ូពី (២៤,៤ ដុល្លារ-៣០,៥ ដុល្លារ)ក្នុងមួយថ្ងៃ និងអាចរកប្រាក់បានចន្លោះពី ៦០,០០០ រ៉ូពី-៧៥,០០០រ៉ូពី (៧៣២ដុល្លារ-៩១៥ដុល្លារ)ក្នុងមួយខែ។ បច្ចុប្បន្ននេះគាត់មានផ្ទះល្វែងមួយកន្លែងតម្លៃ ១២,០០០,០០០ រ៉ូពី (១៤៦,៤០៨ ដុល្លារ) និងមានហាងចំនួន ២កន្លែងដែលគាត់អាចដាក់ជួលបានតម្លៃ ៣០,០០០ រ៉ូពី (៣៦៦ ដុល្លារ)ក្នុងមួយខែ៕
អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz
- Share This Post:






