ម្ចាស់ពានរង្វាន់ Ballon D’or ខ្សែបម្រើ Luka Modric ត្រៀមបន្ដកុងត្រាថ្មីជាមួយនឹង Real Madrid
- February 22, 2019
ខ្សែបម្រើ Luka Modric ត្រៀមខ្លួនក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដល់ឆ្នាំ 2021 ដើម្បីបញ្ចប់ពាក្យចចាមអារាមថា Modric នឹងចាកចេញទៅកាន់ Inter Milan ក្នុងពេលបញ្ចប់រដូវកាលនេះ។

ខ្សែបម្រើសញ្ជាតិក្រអាតបានរួមរស់ជាមួយនឹងក្លឹបអធិរាជសរ Real Madrid អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពេលចាកចេញពីក្លឹបមាន់ខ្នាយមាស Tottentham Hotpsur ហើយ Modric ទើបតែឈ្នះពានរង្វាន់ Ballon D’or កាលពីចុងឆ្នាំ 2018 កន្លងទៅ ក្រោយពេលជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League 3 ឆ្នាំជាប់គ្នា ជាពិសេសជួយឲ្យក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីកន្លងទៅ។
យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca បានឲ្យដឹងថា៖ ខ្សែបម្រើ Luka Modric ធ្លាប់មានបំណងចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹប Inter Milan ក្រោយពេលជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ UEFA Champion League 3 ឆ្នាំជាប់គ្នា។ ប៉ុន្ដែពេលនេះ Modric កំពុងត្រៀមខ្លួនបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបយក្សរបស់ទីក្រុង Madrid ដែលកុងត្រាថ្មីនេះនឹងបន្ដដល់ឆ្នាំ 2021។
ទោះបីជា Luka Modric ត្រៀមបន្ដកុងត្រាថ្មីជាមួយនឹង Real Madrid យ៉ាងណាក៏ដោយ ប៉ុន្ដែក្លឹបយក្សរបស់អុីតាលីមួយនេះនៅតែមានបំណងចង់ចុះហត្ថលេខាយកនាំខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះមកកាន់ទឹកដី San Siro ដដែល។

បុត្រ
ប្រភព៖ Goal
- Share This Post:






