ខ្មែរណូត

ស្វែងរក

  • PR

    អ្នកគាំទ្របង្ហាញភាពអាឡោះអាល័យពេល រឿង ម្ចាស់កីតម្បាញ ជិតចូលដល់ទីបញ្ចប់

    BY Liny Chan July 16, 2023
    អ្នកគាំទ្របង្ហាញភាពអាឡោះអាល័យពេល រឿង ម្ចាស់កីតម្បាញ ជិតចូលដល់ទីបញ្ចប់

    ភាពយន្តភាគបុរាណដ៏ល្បីខ្ទរខ្ទារប្រចាំឆ្នាំ2023 ដែលទទួលបានការគាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឍដ្ឋាន រឿង ម្ចាស់កីតម្បាញ ដែលមានប្រមាណក្បែរចិតសិបភាគជិតឈានចូលដល់ទីបញ្ចប់ហើយ។


     
    គ្រាន់តែឃើញសាច់រឿងរំកិលទៅរកទីបញ្ខប់ក្រោយចំណងបញ្ហាជាច្រើនត្រូវបានស្រាយ បណ្តាអ្នកគាំទ្រស្រាប់តែនាំគ្នាពោលពាក្យអាឡោះអាល័យនូវខ្សែរភាពយន្តភាគដ៏ល្អមួយរឿងនេះ មិនចង់ឲ្យចប់ពេលនេះនោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមានការសំណូមពរឲ្យមានវគ្គ២ថែមទៀតផង។


     
    គួរបញ្ជាក់ផងដែរថា ភាពយន្តភាគបុរាណសខ្មែរដ៏ល្បីនេះ ប្រសូតចេញពីការផលិតរបស់ទូរទស្សន៍ដ៏ធំជាងគេក្នុងស្រុកគឺ ស្ថានីយទូរទស្សន៍ហង្សមាស នឹងមានការនិពន្ធដោយលោក យូរ សុភា និងដឹកនាំដោយអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះលោក កៅ សីហា ។
     
    រឿង ម្ចាស់កីតម្បាញ នៅកំពុងបន្តការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8-9យប់ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay