បុរសតៃវ៉ាន់ម្នាក់ត្រូវជាប់ពន្ធនាគារ ៣ខែ ក្រោយលួចចូលទៅប្រើប្រាស់ Facebook ប្រពន្ធដោយគ្មានការអនុញ្ញាត
- BY
- Pheakdey
- July 17, 2023
តៃវ៉ាន់៖ បុរសជនតៃវ៉ាន់ម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ក្រោយរូបគាត់បានលួចចូលទៅប្រើប្រាស់ (Log in) គណនី Facebook ប្រពន្ធរបស់គាត់ដោយគ្មានការអនុញ្ញាតពីប្រពន្ធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ បុរសជាប្តីមានឈ្មោះថា Hou និងប្រពន្ធរបស់គាត់មានឈ្មោះថា Yu ហើយមុនពេលកើតមានរឿងចម្រូងចម្រាសខាងលើ ប្តីប្រពន្ធមួយគូនេះក៏មានរឿងឈ្លោះគ្នាមួយចំនួនផងដែរ។

ប្រភពខាងលើបានបន្តថា ដើម្បីផ្សះផ្សារគ្នាឡើងវិញបុរសជាប្តីបានសម្រេចលួចចូលទៅប្រើប្រាស់គណនី Facebook របស់ប្រពន្ធ ដែលសកម្មភាពនេះត្រូវគេចាត់ទុកថា គឺជាការបំពានទៅច្បាប់ស្តីពីសិទ្ធឯកជនភាពមួយផងដែរ បើយោងទៅតាមប្រព័ន្ធច្បាប់ជាធរមានរបស់កោះតៃវ៉ាន់។ ក្រោយមករឿងរ៉ាវជម្លោះប្តីប្រពន្ធក៏កាន់តែរីកធំឡើងរហូតដល់មានការដោះស្រាយពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ហើយនៅចំពោះមុខច្បាប់គឺលោក Hou ត្រូវប្រឈមនឹងការជាប់ពន្ធនគាររហូតដល់ ៩០ថ្ងៃ ឬត្រូវពិន័យជាប្រាក់ចំនួន ១,០០០ដុល្លារតៃវ៉ាន់ (៣២ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃនៃចំនួនថ្ងៃដែលគាត់ត្រូវទទួលទោសជាប់ពន្ធនាគារសរុប៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






