អន្តរជាតិ

តំបន់មួយរបស់ចិនប្រឈមនឹងសីតុណ្ហភាពរហូតដល់ ៥២,២អង្សាសេ ដែលជារលកកម្តៅកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

BY
Pheakdey
July 18, 2023

ចិន៖ រលកកម្តៅនៅក្នុងប្រទេសចិនបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់មិនធ្លាប់មានទាល់តែសោះកាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងទៅនេះ ពោលគឺសីតុណ្ហភាពបានកើនឡើងរហូតដល់ ៥២,២ អង្សាសេឯណោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាណសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តំបន់ដែលទទួលរងនូវរលកកម្តៅដ៏ខ្ពស់ខាងលើនេះគឺភូមិ Sanbao ស្ថិតនៅក្នុងតំបន់ Xinjiang ភាគខាងជើងប្រទេសចិន។

ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០១៧ កន្លងទៅតំបន់ខាងលើនេះក៏ធ្លាប់ជួបប្រទះនូវរលកកម្តៅដ៏ខ្ពស់ម្តងដែរ តែសីតុណ្ហភាពនៅពេលនោះបានកើនឡើងត្រឹម ៥០,៦ អង្សាសេប៉ុណ្ណោះ។​ គួរបញ្ជាក់ជូនផងដែរថា មិនមែនតែប្រទេសចិននោះទេដែលបានប្រឈមនឹងរលកកម្តៅក្នុងកម្រិតខ្ពស់មិនធ្លាប់មាននោះ តែប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិកគឺសុទ្ធតែបានកត់ត្រានូវកម្រិតសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់នារដូវក្តៅក្នុងឆ្នាំ ២០២៣នេះ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: