ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ក្រោយនាវាមុជទឹកសម្រាប់បាញ់មីស៊ីលរបស់អាមេរិកធ្វើដំណើរទៅដល់កូរ៉េខាងត្បូង

    BY Pheakdey July 19, 2023
    កូរ៉េខាងជើងបាញ់មីស៊ីល ២គ្រាប់ក្រោយនាវាមុជទឹកសម្រាប់បាញ់មីស៊ីលរបស់អាមេរិកធ្វើដំណើរទៅដល់កូរ៉េខាងត្បូង

    នៅព្រឹកព្រលឹមថ្ងៃពុធ ទី១៩​ ខែកក្កដានេះ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលចំនួន ២គ្រាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងនិងជប៉ុនបានចេញសេចក្តីថ្លែងការរួមគ្នាមួយបញ្ជាក់ថា​ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទិក ហើយទីតាំងដែលមីស៊ីលបានផ្លោងទៅកាន់នោះគឺតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស។

    ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងនៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដែលនាវាមុជទឹកសម្រាប់មីស៊ីលបាលីស្ទិករបស់អាមេរិកត្រូវបានបញ្ជូនទៅដល់ទឹកដីនៃប្រទេសកូរ៉េខាងត្បូង។ គួរបញ្ជាក់ជូនថា នេះគឺជាលើកទី ១ហើយដែលសហរដ្ឋអាមេរិកបានបញ្ជូននាវាមុជទឹកសម្រាប់បាញ់មីស៊ីលបាលីស្ទិកទៅកាន់ឧបទ្វីបកូរ៉េ បើគិតក្នុងរយៈពេល ៤ទសវត្សរ៍ចុងក្រោយនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: