ក្រុងមួយរបស់ម៉ាឡេស៊ី គ្រោងនឹងដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលសម្រាប់ទូទាត់ប្រាក់ថ្លៃចំណតយានយន្តជំនួសឲ្យការប្រើប្រាស់គូប៉ុងឬក្រដាសបង្កាន់ដៃដែលជាវិធីបុរាណ
- BY
- Pheakdey
- July 20, 2023
ម៉ាឡេស៊ី៖ ដើម្បីផ្តល់ងាយស្រួលក្នុងការបង់ថ្លៃចំណតយានយន្តនៅទីសាធារណៈម៉ាឡេស៊ីគ្រោងនឹងដាក់ឲ្យដំណើរ App (កម្មវិធីក្នុងទូរស័ព្ទដៃ) ដ៏ទំនើបមួយសម្រាប់ប្រើប្រាស់ជំនួសគូប៉ុង ឬក្រដាសបង្កាន់ដៃ ដែលជាវិធីទូទាត់ប្រាក់បែបបុរាណ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដានេះបានបញ្ជាក់ថា App ដ៏ទំនើបខាងលើនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ជាលើកដំបូងតែនៅក្នុងទីក្រុង Johor Bahru ប៉ុណ្តោះ ដែលជាក្រុងមួយមានពលរដ្ឋរស់នៅចំនួន ៥០២,៩០០នាក់។

ប្រភពខាងលើបានបន្តថា App សម្រាប់ទូទាត់ថ្លៃចំណតខាងលើនេះមានឈ្មោះថា MBJB Spot ដែលគេអាចទាញចេញពី App Store និង Play Store បានយ៉ាងងាយស្រួល។ បើតាមលោក Datuk Noorazam Osman ដែលជាភិបាលក្រុង Johor Bahru បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះនៅទូទាំងក្រុង Johor Bahru មានចំណតរថយន្តសាធារណៈចំនួន ៦៨,០០០កន្លែង ហើយគិតត្រឹមពេលនេះមានពលរដ្ឋចំនួន ៤៤៩,៤០៤នាក់ ដែលបានទាញយកកម្មវិធី MBJB Spot ដាក់ក្នុងទូស័ព្ទដៃរបស់ពួកគេ ខណៈប្រព័ន្ធទូទាត់ប្រាក់បែបឌីជីថលនេះត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៤ តទៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






