ក្រុមហ៊ុន Apple រងនូវពាក្យបណ្តឹងទាមទារប្រាក់ជាង ១ពាន់លានដុល្លារពីក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទជាង ១,៥០០ក្រុមហ៊ុន
- BY
- Pheakdey
- July 25, 2023
បែលហ្សិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិក Apple បានរងនូវពាក្យបណ្តឹងទាមទារប្រាក់សំណងចំនួន ៧៨៥ លានផោន (១,០០៨,៥២៤ ដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ។ ម្ចាស់ពាក្យបណ្តឹងក្នុងករណីដ៏ធំនេះគឺជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីសម្រាប់ប្រើប្រាស់ក្នុងទូរស័ព្ទដៃចំនួន ១,៥៦៦ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។

ប្រភពខាងលើបានបន្តថា ដើមហេតុដែលជំរុញឲ្យមានការដាក់ពាក្យប្តឹងទៅកាន់តុលាការអន្តរជាតិក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិកខាងលើនេះគឺផ្តើមចេញពីទំនាស់ផលប្រយោជន៍រវាងក្រុមហ៊ុនអវិឌ្ឍន៍កម្មវិធីនិងក្រុមហ៊ុន Apple ជុំវិញការដាក់លក់ App ផ្សេងៗនៅលើ App Store ក្នុងរយៈពេលកន្លងមក។ នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ក្រុមហ៊ុន Apple បានចំណេញប្រាក់រាប់ពាន់ដុល្លារពីក្រុមអ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង iPad នៅជុំវិញពិភពលោកតាមរយៈការទាញយក App ផ្សេងៗដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុននៅចក្រភពអង់គ្លេស ខណៈក្រុមហ៊ុន Apple មិនបានទូទាត់ប្រាក់ចំណេញជាមួយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទទាំងអស់នោះឲ្យបានសមរម្យស្របតាមទំហំនៃប្រាក់ចំណូលសរុបរបស់ខ្លួនឡើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






