អូស្រ្តាលីពិន័យ Facebook ជាង ១៣លានដុល្លារជុំវិញករណីលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត
- BY
- Pheakdey
- July 26, 2023
អូស្រ្តាលី៖ តុលាការអូស្រ្តាលីបានបង្គាប់ឲ្យក្រុមហ៊ុន Facebook បង់ប្រាក់ពិន័យចំនួន ២០លានដុល្លារអូស្រ្តាលី (១៣,៥៧លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដានេះ។ ការពិន័យខាងលើនេះត្រូវបានធ្វើឡើងក្រោមហេតុផលថា Facebook បានលួចយកទិន្នន័យអ្នកប្រើប្រាស់គណនី Facebook នៅក្នុងប្រទេសអូស្រ្តាលីដោយគ្មានការអនុញ្ញាត។

បើតាមគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលីបានបញ្ជាក់ថា Facebook ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta នោះបានលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសអូស្រ្តាលីជាច្រើនឆ្នាំមកហើយ ជាពិសេសនោះគឺនៅក្នុងអំឡុងឆ្នាំ ២០១៦ ដែលជាពេលអាមេរិកត្រូវរៀបចំការបោះឆ្នោតជាតិដ៏ធំមួយ។ ប្រភពខាងលើបានបន្តថា ទិន្នន័យដែល Facebook បានលួចប្រមូលដោយគ្មានការអនុញ្ញាតនោះមានដូចជា ទីតាំងរបស់អ្នកប្រើប្រាស់ ពេលវេលានៃការប្រើប្រាស់ និងខ្លឹមសារមួយចំនួនដែលក្រុមអ្នកប្រើប្រាស់បានបង្ហោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






