អាជ្ញាធរវៀតណាមបានរឹបអូសមាសចំនួន ១៩គីឡូក្រាម ដែលរត់ពន្ធពីកម្ពុជាទៅវៀតណាម
- BY
- autoadmin
- July 27, 2023
មន្ត្រីប៉ូលីសវៀតណាមបានតាមចាប់ក្រុមអ្នករត់ពន្ធមាសពីកម្ពុជាទៅវៀត ណាមតាមព្រំដែនក្នុងខេត្ត An Giang នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ប៉ូលីសខេត្ត An Giang បាននិយាយថា ពួកគេបានធ្វើការវាយឆ្មក់កាលពីយប់ថ្ងៃអង្គារ ហើយចាប់មនុស្សមួយក្រុម ដែលចូលមកស្រុក Long Binh ដោយខុសច្បាប់ពីប្រទេសកម្ពុជាតាមទូក។

អ្នកជិះទូកបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកនូវកញ្ចប់ជាច្រើននៅលើទូក ហើយក្នុងនោះប៉ូលីសក៏បានរកឃើញមាសចំនួន ១៩ គីឡូក្រាម។ នៅថ្ងៃបន្ទាប់ បុរស ២នាក់ ដែលមានអាយុប្រមាណ ៦០ និង ២២ឆ្នាំ បានចូលខ្លួន និងបានសារភាពថា ពួកគេបានរត់ពន្ធមាសពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម ដើម្បីលក់នៅហាងក្នុងខេត្ត An Giang។ ឥឡូវនេះ ប៉ូលីសវៀតណាមកំពុងពង្រីកការស៊ើបអង្កេតលើករណីនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ VNExpress
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






