ត្រៀមចិត្តអ្នកស្រលាញ់កីឡាប្រណាំងឡាន ទីលានប្រណាំងឡាន Indoor ដំបូងគេបង្អស់នៅតំបន់អាស៊ីនឹងមានវត្តមានឆាប់ៗនេះ
- BY
- Liny Chan
- July 28, 2023
ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតយក្ស របស់កូនខ្មែរសុទ្ធ១០០%នេះ វិនិយោគទឹកប្រាក់ប្រមាណជាជាង២៨០លានដុល្លារ ក្នុងការសាងសង់ បាននាំដំណឹងល្អ សម្រាប់បងប្អូន ដែលចូលចិត្តកីឡាកំសាន្តបែបប្រណាំងឡាន គឺទីលានប្រណាំងឡាន Indoor Go Kart ដំបូងគេបង្អស់នៅតំបន់អាស៊ី នឹងលេចវត្តមានឆាប់ៗនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣ តែមួយគត់។

Go Kart គឺជាទីលានប្រណាំងឡាន ដ៏ទំនើបជាមួយនឹងការប្រណាំងឡានប្រកបដោយផាសុកភាព មានទាំងម៉ាស៊ីនត្រជាក់ ការរចនាផ្លូវខ្វាត់ខ្វែង សម្ភារៈទំនើបៗ និង មានសុវត្ថិភាពខ្ពស់បំផុត។ ទីលានប្រណាំងឡាន GO KART ដ៏អស្ចារ្យមួយនេះបង្កើតឡើងដោយ មជ្ឈមណ្ឌលកម្សាន្តហ្គេមទំនើប NEO GAME OASIS ដែលជាពិភពនៃភាពសប្បាយរីករាយ សម្រាប់ក្រុមគ្រួសារ និងអតិថិជន គ្រប់វ័យ បានប្រមូលផ្ដុំទៅដោយបទពិសោធលេងហ្គេមថ្មីៗ ប្លែកៗ ដ៏សម្បូរបែបជាច្រើន ដែលមិនធ្លាប់មានពីមុនមក។ NEO GAME OASIS បំពាក់ ទៅដោយម៉ាស៊ីនហ្គេម ដែលមានភាពច្នៃប្រឌិតខ្ពស់ស្ដង់ដារអន្តរជាតិជាច្រើនប្រភេទ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយគេ បង្អស់ នៅក្នុងពិភពលោក ដែលមានដូចជា Twister, FANTASY SOCCER, DOWN THE CLOWN, RABBIDS HOLLYWOOD, Hyper Shoot និង Rainbow ដែលនាំចូលពីប្រទេសអាមេរិក , កាណាដា , និងប្រទេសអង់គ្លេស។ តោះ! ចាំកាល? អញ្ជើញមកកម្សាន្ដពី NEO GAME OASIS ទាំងអស់គ្នា!

គួរបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា ជាឋានសួគ៌សម្រាប់អ្នកចូលចិត្តដើរទិញទំនិញ ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារ ដោយ មានហាងអាហារ កន្លែងកម្សាន្តគ្រប់ទម្រង់ ជាពិសេសទៅទៀតនោះផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ក៏នៅតែបន្តផ្តល់ជូន ប្រូម៉ូសិន Mega អស្ចារ្យ ដោយអតិថិជនចំណាយចាប់ពី៥០ដុល្លារ រហូតដល់ ៣០០០ដុល្លារ នឹងឈ្នះការជិះឧទ្ធម្ភាគចក្រ, ស្នាក់នៅសណ្ឋាគារផ្កាយបួន និងផ្កាយប្រាំ , បណ្ណទឹកប្រាក់ និងរង្វាន់ឥតដែនកំណត់ជាច្រើនទៀតរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
– លេខទូរស័ព្ទ៖ 066 401 222
– តេលេក្រាម៖ 066 401 222 (@AmKeolong)
– អ៊ីមែល៖ keolong.am@chipmong.com
ទំនាក់ទំនងសម្រាប់ការជួលទីតាំងលក់នៅក្នុងផ្សារ សូមទំនាក់ទំនងទៅកាន់លេខ៖
– លេខទូរស័ព្ទ៖ 090 954 111 / 090 558 822
– តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails

- Share This Post:






