អន្តរជាតិ

ឧទ្ធម្ភាគចក្ររបស់រុស្ស៊ីមួយគ្រឿងបានធ្លាក់ក្រោយហោះទៅទាក់នឹងខ្សែភ្លើង និងបានបណ្តាលឲ្យមនុស្ស ៦នាក់បាត់បង់ជីវិត

BY
Pheakdey
July 28, 2023

រុស្ស៊ី៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្រោយហោះទៅទាក់ជាមួយនឹងខ្សែភ្លើង និងបានបណ្តាលឲ្យមានមនុស្សចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងតំបន់ Altai Republic ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាម្សិលមិញនេះ។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះជាឧទ្ធម្ភាគចក្រប្រភេទ Mi-8 និងជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Altai Avia ហើយក្នុងអំឡុងពេលហោះហើរនោះនៅក្នុងឧទ្ធម្ភាគចក្រមានផ្ទុកមនុស្សសរុបចំនួន ១៣នាក់។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់បានផ្តាច់យកជីវិតមនុស្សត្រឹមតែ ៦នាក់ប៉ុណ្ណោះ​​​ ខណៈ ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: